អ៑ុន​ ​សិទ្ធា​ ​រំលឹក​រឿង​ចម្លែក​ ​ថ្ងៃ​ម្ដាយ​ចែកឋាន​ ​ ​

0

​ក្នុង​ពិធីបុណ្យ៧ថ្ងៃ​ ​របស់​ម្ដាយ​កាលពី​ថ្ងៃទី២០​ ​មិថុនា​ ​ឆ្នាំ២០១៩​ ​នៅ​ជាប់​ផ្សារ​សេន​ជូរី​ ​តារា​សម្ដែង​ ​លោក​ ​អ៑ុន​ ​សិទ្ធា​ ​បាន​អះអាង​ ​មុន​ម្ដាយ​របស់​លោក​លាចាក​លោក​ ​មានរឿង​ហេតុ​កើត​ឡើង​ចម្លែក​ៗ​មួយចំនួន​ ​ដោយ​មកដល់ពេលនេះ​ ​គឺ​លោក​នៅតែ​ចងចាំ​។​ ​លោក​បាន​ទាំង​ប្រកាស​ថា​ ​ស្រណោះ​អ្នកម្ដាយ​ ​និង​ថា​មិន​ត្អូញត្អែរ​ទេ​ ​ក្នុង​ការ​រួមចំណែក​មើលថែ​អ្នកម្ដាយ​ ​បើ​ទោះជា​អ្នកម្ដាយ​សម្រាក​ឈឺ​លើ​គ្រែ​អស់​ច្រើន​ឆ្នាំ​។​ ​

​លោក​ ​អ៑ុន​ ​សិទ្ធា​ ​និយាយ​ថា​វេលា​យប់​មុន​ម្ដាយ​របស់​លោក​ចែកឋាន​ ​នៅមុខ​ផ្ទះ​របស់​លោក​ ​មាន​ឆ្កែ​ព្រុះ​ឡើង​កងរំពង​ ​ពោល​គឺ​ព្រុស​ដល់​ថ្នាក់​អ្នកជិតខាង​ព្រឺក្បាល​ ​ហើយ​នៅក្នុង​ខណៈនោះ​ ​ម្ដាយ​របស់​លោក​ ​ក៍​ចាប់ដៃ​បងស្រី​របស់​លោក​ ​ហើយ​និយាយ​ថា​ ​”​គេ​មក​យក​ម៉ែ​ហើយ​ ​តែ​គេ​ទៅ​យក​ម្នាក់​លង់ទឹក​នៅកន្លែង​នោះ​សិន​ ​ទើប​មក​យក​ម៉ែ​បន្តិចទៀត​”​។​ ​បន្ទាប់​ពី​ប្រាប់​ៗ​កូន​ៗ​បាន​ប៉ុន្មាន​នាទី​ ​ម្ដាយ​របស់​លោក​ ​ក៍​មាន​សភាព​សក់​គួច​ឡើងលើ​ ​ដូច​មាន​ខ្យល់​គួច​ទាំង​នៅពេល​នោះ​ ​មិន​មាន​កង្ហារ​ ​ដែល​លោក​ ​និង​ ​បងប្អូន​ទាំងឡាយ​សន្និដ្ឋាន​ថា​ជា​ការ​ចាកចេញ​ពី​ព្រលឹង​ធំ​របស់​ម្ដាយ​ចេញពី​ខ្លួន​ ​ហើយ​ចាប់តាំងពី​មាន​សភាព​នោះ​មក​ ​ម្ដាយ​របស់​លោ​ក​ក៍​សន្ធំ​ៗ​សម្រាន​លក់​ ​ហើយ​ឈាន​ដល់​ទទួលមរណភាព​តែម្ដង​ ​គឺ​ប្រៀប​ដូច​សម្រាន​លក់​។​ ​

​លោក​ ​អ៑ុន​ ​សិទ្ធា​ ​រំលឹក​ទៀត​ថា​ ​មុន​ពេល​ម្ដាយ​ស្លាប់​ ​ម្ដាយ​របស់​លោក​ធ្វើទុក្ខ​ស្រែកថ្ងូរ​រាល់ថ្ងៃ​ ​ដោយ​លោ​កញ្ជាក់​យ៉ាង​ខ្លី​ថា​ ​បើ​អាច​ទទួល​ជំនួស​បាន​ ​គឺ​លោក​ពេញចិត្ត​។​ ​លោក​ ​និង​បងៗ​ ​ទើប​សម្រេច​តែ​អោយ​ម្ដាយ​ប្រើ​ថ្នាំ​សន្ដំ​ដំណាក់កាល​ចុងក្រោយ​ ​មុន​ពេល​ម្ដាយ​ចែកឋាន​ប៉ុណ្ណោះ​ ​ដើម្បី​កុំ​អោយ​ម្ដាយ​ឈឺចាប់​ពេក​ ​ហើយ​គ្រាន់តែ​រំលង​ហេតុការណ៍​ឆ្កែ​ព្រុស​ខ្លាំង​ៗ​ចម្លែក​ ​និង​ហេតុការណ៍​ឃើញ​ព្រលឹង​ធំ​របស់​ម្ដាយ​ត្រូវសណ្ដ​ក​ចេញពី​ខ្លួន​នោះ​ ​ម្ដាយ​របស់​លោ​ក​ក៍​បាត់បង់​ដង្ហើម​តែម្ដង​។​ ​
​ ​ដោយឡែក​ក្នុង​ពិធីបុណ្យ៧ថ្ងៃ​របស់​ម្ដាយ​លោក​នោះ​ ​គេ​ឃើញ​វត្តមាន​អ្នក​សិល្បៈ​ ​ចូលរួម​ច្រើន​៖

LEAVE A REPLY

Please enter your comment!
Please enter your name here