តារាកំប្លែង នីឡា អតីតគូដណ្ដឹងភ្ជាប់ពាក្យចោល

0

បន្ទាប់ពីសារភាពថា ពិតជាបានបាក់បែកគូដណ្ដឹង តែនៅលាក់នៅឡើយពីមូលហេតុប្រេះឆា នៅក្នុងពេលនេះ លោក ផន រង្សី អតីតគូដណ្ដឹង របស់តារាកំប្លែង កញ្ញា វ៉ាន់ នីឡា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយគូស្នេហ៍ថ្មីហើយ ដោយលោកក៏បានបើកមុខបង្ហាះគូស្នេហ៍វ័យក្មេងរបស់ខ្លួន យ៉ាងបើកចំហរផងដែរ។

ដំណឹងភ្ជាប់ពាក្យជាមួយនារីម្នាក់ថ្មី ពេលនេះ គឺជាឆ្លើយតបយ៉ាងច្បាស់ ជុំវិញដំណឹងខ្លះដែលថាអ្នកទាំងពីរនិងវិលត្រូវរ៉ូវគ្នា ក្នុងពេលណាមួយ ថាជារឿងមិនអាច។

នាពេលកន្លងមក ភាគីខាងប្រុស រមែងបានឆ្លើយតបថា ហេតុផលនៃការបែកបាក់ គឺដោយសារតែ នីឡា និងអតីតគូដណ្តឹងមានរាសីថ្ងៃខែមិនល្អនឹងគ្នា ដោយសូម្បីតែរកវេលាការ ក៏ពិបាកហួសថ្លែង។ ប៉ុន្តែលោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ តែងអះអាងថា លោកនឹងរកមធ្យោបាយកែប្រែវាសនារបស់អ្នកទាំងពីរ ដើម្បីអាចរកវេលាការ ទើបគេប៉ាន់ស្មានថា គូស្នេហ៍មួយគូនេះ នឹងវិលត្រូវគ្នា ស្របគ្នាដែលចាស់ៗទាំងសងខាង ក៏នៅប្រកាន់ជំហរថានឹងធ្វើដន្លងគ្នាផង។ អ៊ីចឹងហើយដំណឹងភ្ជាប់ពាក្យជាថ្មី របស់អតីគូដណ្ដឹង វ៉ាន់ នីឡា គឺជាការបង្ហាញយ៉ាងច្បាស់ថា មួយគូនេះ គ្មានថ្ងៃវិលជុំ ស្របគ្នាដែល វ៉ាន់ នីឡា ក៏កាន់តែល្បី និងក្លាយជានារីដែលមានកន្លង់ប៉ុនប៉ងសុំស្នេហ៍ខុសគ្នាកាលពីមុន។

ពិធីភ្ជាប់ពាក្យរបស់អតីតគូដណ្តឹង នីឡា លោក ផន រង្សី ដែលបានធ្វើឡើងនៅគឺលោក ត្រូវបានធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ ជាមួយនារីវ័យក្មេង ឈ្មោះ ហ៊ុន រ៉ាបូ ដែលមានវ័យស្ទើរនឹងប្រហាក់ប្រហែលជាមួយ នីឡា ហើយក៏មានសម្រស់ស្រស់ស្អាត មិនធម្មតានោះដែរ។

ពិធីភ្ជាប់ពាក្យនោះ បានធ្វើឡើងយ៉ាងឱឡារឹកផងដែរ ដោយនៅក្នុងនោះគេក៏ឃើញមានវត្តមានសាច់ញាតិទាំងសងខាងបានចូលរួមជាសាក្ខីភាព និងអបអរសាទរផងដែរ។

កញ្ញា នីឡា មិនត្រូវគេឃើញបង្ហាញប្រតិកម្ម រឿងអតីតគូដណ្ដឹងភ្ជាប់ពាក្យចោលនោះទេ ប៉ុន្តែលោក សុវណ្ណ រិទ្ធី ហៅតាវ៉ិចទ័រ បានអះអាងដោយខ្លីថា លោកមិនមានបញ្ហាអ្វីទេ មានតែការជូនពរឲ្យក្មួយៗ សុខសប្បាយ និងចម្រុងចម្រើន។

គួរបញ្ជាក់ថា នីឡា និង អតីតគូដណ្ដឹងឈ្មោះ ផន រង្សី បានភ្ជាប់ពាក្យកាលពីថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ ២០១៦ កន្លងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here