កាលពីយប់ថ្ងៃទី៤ មិថុនា តារាសិល្បៈ និងក្រុមការងារមួយចំនួនបាននាំគ្នា Surprise ខួបកំណើតអោយលោក សាហារ៉ា ដែលជាពិធីករប្រចាំនៅ CNC។ អ្វីដែលគេកត់សម្គាល់គឺនំខួបរបស់លោក គឺគ្រាន់តែឃើញគឺអស់សំណើចតែម្ដង។
យោងតាមការបង្ហោះរបស់លោក ម៉ាដូណា គេមិនសូវជាចាប់អារម្មណ៍ប៉ុន្មានទេ ដិយសារតែជាធម្មតា គឺតារាសម្ដែងពូកែកំប្លែងភេទទី៣រូបនេះ មានទម្លាប់និយាយលេងសើចបែបនឹងជាធម្មតាទៅហើយ។ ប៉ុន្តែនៅពេលឃើញនំខួបរបស់លោក សាហារ៉ា គឺពិតជាធ្វើអោយម្នាក់ៗទប់សំណើចមិនបានតែម្ដង ដោយសារតែអត្ថន័យដែលលោក ម៉ាដូណា បង្ហោះជូនពរ និងនំខួបដែលមិត្តភ័ក្ត្ររបស់លោកធ្វើជូនគឺមានអត្ថន័យសុីគ្នា។
យ៉ាងណាមិញ គេមើលឃើញថា សកម្មភាព Surprise ខួបកំណើតជូនលោក សាហារ៉ា មិនថាស្ថិតក្នុងរូបភាពលេងសើចបែបណា គឺសុទ្ធតែធ្វើអោយពិធីសំបូរសាច់រូបនេះ សើចសប្បាយកើនអាយុទាំងអស់។ លោកសាហារ៉ា មិនធ្វើខួបកំណើតធំដុំនោះទេ ប៉ុន្តែគេឃើញមានការSurprise នំខួបអោយលោកជាបន្តបន្ទាប់ក្នុងប៉ុន្មានថ្ងៃនេះ។












