កុមារមួយក្រុម ទទួលបានការទស្សនាភាពយន្តឥតគិតថ្លៃ ថ្ងៃ១ មិថុនា

0

ដើម្បីអបអរសាទ ទិវាកុមារអន្តរជាតិ កាលពីថ្ងៃទី ១មិថុនា រោងភាពយន្ត ប៉្រាមស៊ីនេផ្លិច ផ្សារសុវណ្ណា បានអញ្ជើញកុមារប្រមាណជាង១៥០នាក់ មកពីអង្គការ និង កុមារក្រីក្រ អោយចូលទស្សនាភាពយន្តដោយមិនគិតថ្លៃ។

លោក រស់ សំណាង តំណាងរោងកុន ប៉្រាមស៊ីនេផ្លិច ផ្សារសុវណ្ណា បានលើកឡើងថា កម្មវិធីនេះគឺបង្កើតឡើងដោយការរំលឹកនូវទិវារសិទ្ធកុមារអន្តរជាតិនេះ ចំពោះក្មេងៗអោយមានភាពសប្បាយរីករាយ និងចងចាំនូវអ្វីៗដែលល្អ។ ជាពិសេសនេះជាលើកទីមួយដែល ប៉្រាមស៊ីនេផ្លិច ផ្សារសុវណ្ណា បង្កើតឡើងដើម្បីអោយកុមារដែលគ្មានលទ្ធភាព​ បានស្គាល់រោងកុនទំនើប ព្រោះថា កុមារដែលមានអញ្ជើញអោយមកចូលរួមមើលកុននេះ គឺសុទ្ធតែជាកុមារមកពីគ្រួសារ ក្រីក្រ និងកុមារមកពីព្រះវិហារ ដែលគ្មានលទ្ធភាពមកទស្សនារឿងក្នុងរោងទំនើបបែបនេះ។

ជាមួយនិងការទស្សនាភាពយន្តក្នុងរោងកុនទំនើប ប៉្រាមស៊ីនេផ្លិច ផ្សារសុវណ្ណា កុមារជិត១៥០ នាក់ ក៏ទទួលបានអាហារ ភេសជ្ជៈ និង កាដូវត្ថុអនុស្សាវរីយ ពីខាងរោងកុនផងដែរ។

គួរបញ្ជាក់ថា មកដល់ថ្ងៃនេះរោងភាពយន្តប្រ៉ាមស៊ីនេផ្លិចមាន ២សាខា ហើយ គឺសាខាទី១ នៅផ្សារទំនើបសុវណ្ណានេះ និង សាខាទី២ នៅក្នុងផ្សារទំនើបអេធ្រៀម ក្នុងបុរីវិមានភ្នំពេញ ផ្លូវជាសុផារ៉ា ហើយគ្រោងនឹងបើកសាខាទី៣ នៅក្នុងបុរីធូឡូន ចោមចៅ និងសាខាទី៤ នៅក្នុងផ្សា សាម៉ៃស្វែទួលគោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here