សិស្សជំនាន់ទី២ ជាង២០០នាក់ ទទួលសញ្ញាប័ត្រពីហាង ប៊ីយូធី ស្ទរ

0

កាលពីព្រឹកថ្ងៃទី២៨ ឧសភា ហាងសាឡនដែលមានឈ្មោះថា ប៊ីយូធី ស្ទរ បានធ្វើពិធីប្រគល់សញ្ញាប័ត្រដក់សិស្សជំនាន់ទី២ ចំនួន២០២នាក់ បន្ទាប់សិស្សទាំងនោះទទួលបានការបណ្ដុះបណ្ដាលពីហាងសាឡនរបស់ខ្លួនអស់រយៈពេលច្រើនខែៗ។ ក្នុងពិធីនោះ ក៍មានការប្រកាសអោយកូនសិស្សឆ្នើមដែលបញ្ចប់ការសិក្សា បានក្លាយជាបុគ្គលិកពេញសិទ្ធិប្រចាំសាឡនទាំង៥របស់ហាងផងដែរ។

លោក ងួន ស៊ាំង ម្ចាស់ហាងប៊ីយូធី ស្ទរ បានថ្លែងបញ្ជាក់ថា រយៈពេលជិត៦ឆ្នាំ ដែលលោកបើកហាងសាឡនមួយនេះ លោកពង្រីកសាខាបាន៥ហើយ នៅរាជធានីភ្នំពេញ និងបាត់ដំបង ហើយក៍បានបណ្ដុះបណ្ដាលសិស្សអោយស្ទាត់ជំនាញសាឡនបានមិនតិចនាក់ផងដែរ ដោយមិនតិចនាក់ទេ បានក្លាយជាម្ចាស់ហាងសាឡនផ្ទាល់ខ្លួន។ ដោយឡែកសម្រាប់កូនសិស្សដែលរៀនចប់ ហើយមិនមានលទ្ធភាពបើកហាងខ្លួនឯង គឺលោកទទួលអោយធ្វើជាបុគ្គលិកប្រចាំហាង និងជួយពង្រឹងសមត្ថភាព អោយកាន់តែខ្លាំងបន្ថែមទៀត ដើម្បីថ្ងៃក្រោយបើកហាង មិនភ័យរឿងខ្វះសមត្ថភាព។

លោក ងួន ស៊ាំង បន្តថា កូនសិស្សជំនាន់ទី២ ដែលទើបប្រគល់សញ្ញាប័ត្រអោយនេះ គឺមានបុរសតែ៣ភាគរយប៉ុណ្ណោះ ក្រៅពីនោះគឺជានារី ដែលក្នុងនោះរួមមានទាំងអតីតកម្មកររោងចក្រ មានទាំងពេទ្យ និងភាញច្រើនគឺជាអ្នករៀនចប់មហាវិទ្យាល័យតែម្ដង ដោយសារតែពួកគាត់ចង់បានជំនាញស្រួលបើកហាង។ លោកថា អាជីពសាឡន មានការរីកចំរើនយ៉ាងខ្លាំងតាមរយៈកូនសិស្សមកចុះឈ្មោះរៀនច្រើនឡើង និងតាមរយៈភ្ញៀវចេញចូលក្នុងហាងសាឡន រហូតដល់ថ្នាក់លោកនឹងបើកសាខា២បន្ថែមទៀត នៅភ្នំពេញថែម១ និងនៅសៀមរាបមួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here