ជិតចូលរោងការមែន តែ ឱក សុគន្ធកញ្ញា នៅតែអត់ព្រលែងដៃពីឋានព្រះឥន្ទ

0

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាចម្រៀង នាង ឱក សុគន្ធកញ្ញា នឹងដល់ថ្ងៃចូលរោងការ នៅថ្ងៃទី១៦ ឧសភា ខាងមុខនេះហើយ។ ប៉ុន្តែតារាស្រីរូបនេះ នៅតែសកម្មនឹងការច្រៀងរាំតាមខេត្ត និងក្នុងកម្មវិធីរបស់ហង្សមាស ដោយកាលពីថ្ងៃទី៦ ឧសភា គេឃើញនាង លេចមុខយ៉ាងក្រឡឺម ក្នុងពិធីចាប់ឆ្នោតប្រគល់រថយន្តម៉ាស្ដា ឆ្នាំ២០១៩ របស់ក្រុមហ៑ុន ហង្សម្ចាស់ដី យ៉ាងក្រឡឺម រហូតដល់ថ្បាក់គេលាន់មាត់ថា ជិតក្លាយជាប្អូនថ្លៃថៅកែហង្សមាស ដែលមានជំនួញវ៉ាល់លានទៅហើយ នៅតែមិនព្រលែងដៃពីការប្រគំតន្ត្រី របស់គម្រោងឋានព្រះឥន្ទទៀត។

ពាក់ព័ន្ធនឹងការលើកឡើងនេះ តារាចម្រៀង នាង ឱក សុគន្ធកញ្ញា បានលើកឡើងថា ហេតុផលដែលនាងនៅតែទទួលការងារចុះខេត្តជាមួយកម្មវិធីរបស់គម្រោងឋានព្រះឥន្ទ ក៍ដោយសារតែនាងសប្បាយចិត្ត និងមិនចង់ខកឱកាសនៅពេលក្រុមហ៑ុនផ្ដល់អោយ។ អ្វីដែលសំខាន់គឺនាងចង់ជួបបងប្អូនអតិថិជនដោយផ្ទាល់ ដែលបានទិញចម្ការពីគម្រោងឋានព្រះឥន្ទ ហើយក៍ចង់អោយអ្នកមានឈ្មោះចាប់យករង្វាន់ទាំងអស់នៅខាងប៉ោយប៉ែត បានជួបមុខនាងដោយផ្ទាល់។ យ៉ាងណាមិញហេតុផលដែលនាងទទួលការងារ យ៉ាងសកម្មជាមួយក្រុមហ៑ុនហង្សម្ចាស់ដី ដែលជាក្រុមហ៑ុនពុះដីដីចម្ការលក់ជាហិកតារៗ នៅកៀកនឹងថ្ងៃចូលរោងការ កាន់តែកៀកមកដល់នេះ ក៍ដោយសារតែនាង និងក្រុមហ៑ុនមួយនេះ មានទំនាក់ទំនងល្អ ដោយមិនមែនព្រោះតែហេតុផលចង់បានលុយមួយមុខនោះទេ។ នាងបានបកស្រាយបទចម្រៀងច្រើនបទ ហើយក៍ចាប់ឆ្នោតផ្ដល់សំណាងដល់អតិថិជនផងដែរ ទើបឱកាសបង្ហាញខ្លួនរបស់នាង ក្នុងគម្រោងឋានព្រះឥន្ទលើកនេះ ទទួលបានការចាប់អារម្មណ៍លើសពីការបង្ហាញកាលពីលើកមុនៗ ដែលទៅតែច្រៀងរាំ។

លោក ហង្ស ព្រីន្សយ៉ា ម្ចាស់ក្រុមហ៑ុនហង្សម្ចាស់ដី បានអះអាងថាដោយសារតែក្រុមហ៑ុនចង់ផ្ដល់រង្វាន់រថយន្តមួយគ្រឿងជូនដល់អតិថិជននៅខាងប៉ោយប៉ែត ដែលបានទិញចម្ការពីគម្រោងឋានព្រះឥន្ទ ច្រើនគួរអោយកត់សម្គាល់ ទើបធ្វើពិធីចាប់ឆ្នោតផ្សងសំណាងដើម្បីផ្ដល់រថយន្តឆ្នាំ២០១៩ អោយមុនគេ ដោយបានទាំងអញ្ជើញតារាចម្រៀង ឱក សុគន្ធកញ្ញា អោយចូលរួមច្រៀងរាំ។ លោកថានាង និងក្រុមហ៑ុន មិនបានកុងត្រាគ្នាយូរខែនោះទេ តែដោយសារតែនាងធ្លាប់ជាតារាចម្រៀងដែលច្រៀងរាំក្នុងកម្មវិធីរបស់ក្រុមហ៑ុនច្រើនដងមកហើយ ទើបនាងទទួលច្រៀង បើទោះជាជិតដល់ថ្ងៃមង្គលការ។ លោកថាពិធីចាប់ឆ្នោតប្រគល់រថយន្តដូចគ្នានេះ នឹងត្រូវធ្វើឡើងនៅតាមបណ្ដាខេត្តជាច្រើនទៀត ដើម្បីលើកទឹកចិត្តអ្នកទិញចម្ការពីក្រុមហ៑ុនហង្សម្ចាស់ដី អោយកាន់តែមានកម្លាំងចិត្ត ក្រៅពីទិញចម្ការ និងបានដំណាំនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here