ចាន់ សម័យ ចេញ MV ថ្មីហើយនៅGalaxy

0

គ្មានអ្នកណាមិនដឹងនោះទេថាតារាចម្រៀងដែលធ្លាប់ល្បីល្បាញនៅក្នុងពិភពចម្រៀងលោក ចាន់ សម័យ បានធ្លាក់ខ្លួន ដល់ថ្នាក់អត់ផ្ទះអត់សម្បែង ហើយត្រូវបានបណ្ដាសប្បុរសជន ជាពិសេសគឺលោកឩកញ៉ា ឡេង ណាវ៉ាត្រា ផ្ដល់ដីអោយមួយកន្លែង ដើម្បីអោយធ្វើជាទីជម្រកផង។ លោកបានសារភាពថាធ្លាក់ខ្លួនក្រោយគ្មានផលិតកម្មហៅច្រៀង និងគ្មានទីផ្សារឡើងឆាក ទើបម្នាក់ៗមានការភ្ញាក់ផ្អើលមិនតិចទេ ក្នុងពេលដែលលោកស្រាប់តែចេញMV ជាស្នាដៃថ្មីសន្លាងនៅក្នុងផលិតកម្ម Galaxy ខណៈពេលដែលក្រោយផ្ទុះរឿងរ៉ាវកម្សត់គឺមានផលិតកម្មជាច្រើនទាក់ទងអោយលោកចូលច្រៀង តែលោកមិនដែលបង្ហាញតម្រុយថាចង់ជ្រកក្នុងទ្រនំណាសោះ។

បទចម្រៀងដែលលោកបកស្រាយហើយទើបតែចេញបង្ហោះជាMV នេះ ត្រូវមហាជនចាប់អារម្មណ៍មិនតិចនោះទេ ដោយសារតែលោកខកខានចេញបទចម្រៀងជាយូរមកហើយប៉ុន្តែពេលនេះស្រាប់តែត្រលប់មកបំពេរអ្នកគាំទ្រជាថ្មីជាមួយនឹងបទ”បាត់ស្រីទៅណា” ដែលជាបទមរតកដើម ដែលអ្នកធ្លាប់គាំទ្រសំលេងលោកភាគច្រើនលាន់មាត់មិនដាច់ពីមាត់ថាលោកនៅតែមានទឹកដមសំឡេងមិនធម្មតា។ ចម្រៀងមួយបទនេះមិនត្រឹមតែពិរោះ និងបង្ហាញពីស្នេហាកម្សត់តែគួរអោយចង់រាំប៉ុណ្ណោះទេ ប៉ុន្តែលោកក៍សម្ដែងបានល្អមិនខុសពីពេលដែលលោកឡើងកូដមុនធ្លាក់ខ្លួនដុនដាបនោះផងដែរ។នៅមិនទាន់ដឹងថាតើលោក ចាន់ សម័យ កុងត្រាច្រៀងផ្ដាច់មុខអោយផលិតកម្ម Galaxy ឬយ៉ាងណានោះទេ ប៉ុន្តែយោងតាមការទម្លាយពីលោក ម៉ានុត រាជ ដែលបានកាន់ក្ដាប់តំណែងជាអ្នកដឹកនាំសម្ដែងនិងជាអ្នកផលិតបទចម្រៀងជាច្រើនអោយផលិតកម្ម Galaxy មានដំណើរការឡើងវិញ បានអះអាងថា លោក ចាន់ សម័យ នឹងមានបទចម្រៀងច្រើនទៀត ក្រៅពីបទចូលឆ្នាំដែលទើបបង្ហោះឡើងដើម្បីស្ទាបស្ទង់ទីផ្សារនេះ។

ចង់ដឹងថាបទថ្មីសន្លាងដែលលោក ចាន់ សម័យ ទើបតែបង្ហាញជាថ្មីក្រោយពេលធ្លាក់ខ្លួន តើមានអត្ថន័យពិរោះយ៉ាងណា សូមរីករាយទស្សនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here