អ្នកស្រី សរ កេសរា មានតម្រុយពីផលិតករបរទេស

0

នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិ Filmart នៅក្នុងទីក្រុងហុងកុង ដែលតំណាងប្រទេសកម្ពុជាចូលរួម អ្នកស្រី សរ កេសរា ម្ចាស់ផលិតកម្មកេសរាភាពយន្ត ដែលបានចូលរួមបានអះអាងថា អ្នកស្រីទទួលបានភ្លើងខៀវមិនតិចនោះទេ ពីសំណាក់ផលិតករក្រៅប្រទេស។ អ្នកស្រីប្រកាសពីគម្រោងបើកការផលិតរឿងជាទ្រង់ទ្រាយធំមួយជាមួយផលិតករបរទេស បន្ទាប់ពីដំណើរមកកាន់ទីក្រុងហុងកុងរបស់អ្នកស្រី និងផលិតករបរទេស ឈានដល់ការជជែកចចារ។

អ្មកស្រី សរ កេសរា និយាយថា អ្នកស្រីចាប់ផ្ដើមជជែកការងារគួរអោយកត់សម្គាល់ ចាប់តាំងពីបានបង្ហាញខ្លួនក្នុងពិព័រណ៍ភាពយន្តក្នុងថ្ងៃដំបូង នៅក្នុងទីក្រុងហុងកុង។ ក្នងចំណោមផលិតករបរទេសទាំងអស់ដែលអ្នកស្រីបានជជែកការងារជាមួយ ផលិតករមួយក្រុមមកពីប្រទេសហ្វីលីពីន បង្ហាញពីការចាប់អារម្មណ៍ក្នុងការចុះមកផលិតភាពយន្តនៅក្នុងប្រទេសកម្ពុជា។ អ្នកស្រីថា ក្រុមផលិតករហ្វីលីពីនបានស្នើអោយអ្នកស្រីរៀបចំពេលវេលា ដើម្បីអោយក្រុមការងារផលិតរបស់ហ្វីលីពីនចុះមកប្រឹក្សារឿងចាប់ដៃថតរឿងនៅកម្ពុជា និងជ្រើសរើសតួ។ យ៉ាថណាមិញអ្នកស្រីថា ការផលិតរឿងផ្លូវការ បើទោះជាត្រូវរ៉ូវគ្នា ក៍លុះត្រាតែរហូតដល់ឆ្នាំ២០២០ទើបចេញរូបរាង ដោយសារតែការពិភាក្សា និងការរៀបចំក៍ត្រូវការពេលវេលាដើម្បីចាត់ចែង។ អ្នកស្រីថា ផលិតករមួយក្រុមផ្សេងទៀត មកពីពីអាមេរិក កាណាដា និងហូលីវូដ ក៍បានបើកឱកាសចង់អោយអ្នកស្រីចាប់ដៃផលិតភាពយន្តនៅក្នុងប្រទេសកម្ពុជាជាមួយនោះដែរ ទើបអ្នកស្រីពង្រឹងការបង្ហាត់បង្រៀនសិស្សខាងជំនាញសិល្បៈ ដោយបានទាំងប្រមូលផ្ដុំអ្នកសិល្បៈដែលមានជំនាញសម្ដែង ច្រៀង ដើរម៉ូដ និងក្បាច់គុន ដើម្បីផលិតធនធនតារាខ្មែរ អោយមានសមត្ថភាព ងាយស្រួលផលិតករបរទេសចុះមក គឺមើលឃើញពីធនធានរបស់អ្នកសិល្បៈខ្មែរ។

អ្នកស្រី សរ កេសរា បន្តថា ក្រោយបញ្ចប់បេសកកម្មមកចូលរួម និងជួបពិភាក្សាជាមួយផលិតករមួយចំនួន អ្នកស្រីនឹងចាកចេញទៅប្រទេសអាមេរិក និងទ្វីបអឺរ៉ុប ក្នុងពេលខាងមុខទៀត ដោយសារតែក្រុមផលិតភាពយន្តនៅក្នុងប្រទេសទាំងនោះ ត្រូវការអោយអ្នកស្រីឡើងទៅជជែកការងារ ដើម្បីរកផ្លូវផលិតភាពយន្តរួមគ្នាប្រសិនបើអាច។

LEAVE A REPLY

Please enter your comment!
Please enter your name here