ដំណឹងភ្ជាប់ពាក្យ កីឡាការិនី អេ យ៉ានុត ត្រូវបានប្រតិកម្ម!

0

បន្ទាប់ពីមានព័ត៌មានជុំវិញកីឡាការិនី អេ យ៉ានុត មានគម្រោងភ្ជាប់ពាក្យជាមួយលោក អ៉ិន សុខហៃ ជាសាច់ញាតិរបស់លោក ម៉ា សេរី អតីតអ្នកអត្ថាធិប្បាយកីឡាល្បីឈ្មោះ គ្រួសាររបស់នាង បែរជាចេញមុខប្រតិកម្មតែម្ដង ថានោះគឺជារឿងមិនពិត និងមិនអាចទទួលយកបាន។

យ៉ាងណាមិញ អ្នកស្រីគ្រាន់តែទទូចអោយបញ្ចប់នូវការយល់ច្រលំប៉ុណ្ណោះ ដោយមិនមានគម្រោងប្ដឹងផ្ដល់អ្វីនោះទេ។

អ្នកស្រី សាំង សុម៉ាលី ភរិយារបស់លោក អេ ភូថង បានថ្លែងបញ្ជាក់ថា រវាងកូនស្រីរបស់ខ្លួន និងលោក អ៉ិន សុខហៃ បុគ្គលិកនៅទូរទស្សន៍CNC ពិតជាស្គាល់គ្នាមែន ដោយសារតែគ្រួសាររបស់អ្នកស្រី និងចាស់ទុំរបស់លោកម៉ា សេរី មានការរាប់គ្នាជាយូរមកហើយ។ អ្នកស្រីថា កូនស្រីរបស់ខ្លួនមិនបានគិតអីជាមួយ លោកសុខហៃ នោះទេ ដល់ថ្នាក់ស្រឡាញ់គ្នានោះឡើយ ហើយភាគីខាងប្រុសទៀតសោត ក៏មិនដែលប្រកាសថាស្រឡាញ់កូនស្រីអ្នកស្រី ឬចង់បានកូនស្រីអ្នកស្រីនោះដែរ ទើបអ្នកស្រីយល់ថាជារឿងទទួលយកមិនបានពេលឃើញព័ត៌មាន។

អ្នកស្រី ភាគីខាងប្រុសមិនដែលមានការសួរនាំ ឬបង្ហាញតម្រុយណាមួយ ថាស្រឡាញ់កូនស្រីផង តើមានហេតុផលអ្វីដែលមានដំណឹងថាកូនស្រីអ្នកស្រី និងបុរសនោះជិតភ្ជាប់ពាក្យនឹងគ្នា។

យ៉ាងណាមិញ អ្នកស្រីថា បើទោះជាលោក អ៉ិន សុខហៃ ចង់ចូលចែចូវ ឬស្ដីដណ្ដឹងពិតមែន នៅក្នុងពេលនេះ ក៏អ្នកស្រីមិនទាន់លើកអោយនោះដែរ ដោយសារតែកូនស្រីរបស់អ្នកស្រីទើបតែរៀនថ្នាក់ទី១១ នៅក្មេងមិនទាន់ចេះគិត ហើយអ្នកស្រីមិនទាន់ចង់អោយមានប្ដី ស្របគ្នាដែលអ្នកស្រីក៏មើលឃើញថាកូនស្រីរបស់ខ្លួនមិនទាន់ចង់បាន។

លោក អេ ភូថង ក៏បានបញ្ជាក់ដូចគ្នានេះដែរ ថាកូនស្រីរបស់លោក មិនទាន់មានគម្រោងភ្ជាប់ស្នេហ៍ជាមួយបុរសណាទេ ទើបគម្រោងភ្ជាប់ពាក្យគឺជារឿងខុសដាច់តែម្ដងថាជារឿងមិនពិត។ លោកថានៅក្នុងគ្រួសារ ទោះជាកូនស្រីលោកធ្វើអីក៏មិនដែលលាក់លោកដែរ ទើបលោកចេញមុខធានាមិនមានរឿងនេះដូចការចុះផ្សាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here