ដើម្បីអ្នកធាក់ស៊ីក្លូសប្បាយចិត្ត ឌីជេ ខេក និងដៃគូជំនួញ លះបង់គួរអោយសរសើរ

0

កាលពីថ្ងៃទី១៧ កុម្ភៈ តារាចម្រៀងលោកឌីជេ ខេក បានដឹកនាំដៃគូជំនួញដីធ្លីជាច្រើនចុះចែកអំណោយជូនដល់ក្រុមអ្នកធាក់ស៊ីក្លូប្រមាណជាង៦០ស៊ីក្លូនៅមុខវត្តឧណ្ណាលោម។ ហេតុផលដែលនាំអោយមានពិធីចែកអំណោយនោះឡើយ គឺដោសារតែដៃគូជំនួញរបស់លោកម្នាក់ គឺលោក សយ ប៊ុនឆេង ចង់អបអរថ្ងៃកំណើតវ័យ៣២ឆ្នាំរបស់ខ្លួន ដើម្បីចែករំលែកក្ដីស្រឡាញ់ដល់ក្រុមអ្នកធ្លាក់ស៊ីក្លូ បន្ទាប់ពីជំនួញពុះដីឡូតិ៍លក់របស់ខ្លួនទទួលបានជោគជ័យនៅក្រុងប៉ោយប៉ែត។ យ៉ាងណាមិញ ធៀបនឹងក្រុមដែលធ្លាប់ចុះចែកអំណោយដល់ក្រុមអ្នកធាក់ក្លូដូចគ្នាកន្លងមក គឺក្រុមសប្បុរសធម៌មួយក្រុមនេះទទួលបានការសរសើរជាងគេ ដោយសារតែពូកលោកមកចែកអំណោយជូនអ្នកធាក់ស៊ីក្លូ ដោយមិនបានអោយដំណឹងជាមុន ហើយដោយតែចុះមកបែប Surprise បែបនោះ ទើបទម្រាំរកបានអ្នកមកទទួលអំណោយតាមការចង់បាន គឺត្រូវកៀគរកណ្ដាលថ្ងៃ ហើយត្រូវឈរចែកអំណោយកណ្ដាលថ្ងៃក្ដៅហែងទៅទៀត។

សកម្មភាពនៅក្នុងថ្ងៃនោះ គេឃើញលោកឌីជេខេក និងដៃគូបានដើរកៀគរ ក្រុមអ្នកធ្លាក់ស៊ីក្លូ គួរអោយសរសើរនៅបរិវេណវត្តឧណ្ណាលោម ដោយក្រៅពីចែកបាយទឹក មី និងអង្ករ ជាដើម ក៏មានចែកចាយលុយកាក់ដើម្បីអោយក្រុមអ្នកធាក់ស៊ីក្លូ ដែលត្រូវបានគេចាត់ទុកថាជាក្រុមអ្នករកលុយយ៉ាងលំបាកនៅភ្នំពេញបានសប្បាយចិត្ត។ លោកឌីជេ ខេក បានអះអាងថាសកម្មភាពចែកអំណោយដែលបានធ្វើឡើងនោះគឺមានការចូលរួមពីក្រុមអ្នកលក់ដីឡូតិ៍ពុះលក់នៅក្រុងប៉ោយប៉ែតរបស់លោកទាំងអស់ ទើបក្នុងថ្ងៃនោះក្រុមអ្នកធាក់ស៊ីក្លូទទួលបានច្រើនដោយបាននំចំណីផង ភេសជ្ជៈផង និង ថវិកាផង បើទោះជាក្រុមអ្នកធាក់ស៊ីក្លូមកច្រើនលើសកម្រិតក្រោយការប្រកាសកៀគរ។ លោកថាជាលើកទី១ដែលក្រុមដៃគូជាអ្នកលក់ដីឡូតិ៍ជាមួយលោកនៅក្រុងប៉ោយប៉ែត បានរួមគ្នាយកអំណោយចែករំលែកក្ដីស្រឡាញ់ដល់ក្រុមអ្នកធាក់ស៊ីក្លូ ប៉ុន្តែជាការធ្វើទានច្រើនលើកមកហើយ ដែលក្រុមរបស់លោកបានធ្វើចំពោះក្មេងក្រីក្រ និងអ្នកខ្វះខាត។

នៅក្នុងពិធីនោះ គេឃើញលោកឌីជេ ខេក និងម្ចាស់ជំនួញដីធ្លីនៅប៉ោយប៉ែតជាមួយលោកឈរចែកអំណោយទាំងហាលក្ដៅ ខណៈដែលក្នុងពិធីនោះ ក្រុមអ្នកមានទឹកចិត្តមួយក្រុមនេះ ក៏ដើរកៀគរអ្នកធាក់ស៊ីក្លូយ៉ាងលំបាកផង ទម្រាំរកបានអ្នកធាក់ស៊ីក្លូរហូតដល់ជាង៦០នាក់ អោយមកទទួលអំណោយនៅមុខវត្តឧណ្ណាលោម៕

LEAVE A REPLY

Please enter your comment!
Please enter your name here