ភ្ញាក់ផ្អើល ខេមរៈ ស្រីពៅ ទទួលមរណភាពហើយ

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលស្ងាត់ដំណឹងពីបញ្ហាមានជំងឺរបស់ ខេមរៈ ស្រីពៅ ស្រាប់តែមានការទទួលស្គាល់ថា នាងបានស្លាប់ហើយ។

លោកខេមរៈ ភារុណ ដែលជាបងប្រុសបង្កើតរបស់កំពូលតារាចម្រៀងលោក ខេមរៈ សេរីមន្ត និងកញ្ញា ខេមរៈ ស្រីពៅ បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនៅម៉ោងជាង១រសៀលថ្ងៃ២៥ ខែមករា ឆ្នាំ២០១៩ នេះ កញ្ញា ខេមរៈ ស្រីពៅ ដែលជាប្អូនស្រីពៅរបស់លោកបានទទួលមរណភាពហើយ។

លោកខេមរៈ ភារុណ បានសរសេរដោយភ្ជាប់ជាមួយរូបថតរបស់ កញ្ញា ខេមរៈ ស្រីពៅ ដោយសរសេរខ្លីយ៉ាងដូច្នេះថា «ប្អូនពៅបងលាយើងទាំងអស់គ្នាហើយ» ហើយលោកបានរៀបរាប់ដោយក្តុកក្តួលថា «ស្រណោះប្អូនពៅបងសែនល្អណាស់ក្នុងលោកនេះ»។

នេះជាដំណឹងដ៍រន្ធត់ចិត្តសម្រាប់វិស័យសិល្បៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here