មើលសម្រស់តារាៗ ថ្ងៃសម្ពោធរឿង«ចិញ្ចៀន»!

0

កាលពីថ្ងៃទី២ មករា ខ្សែភាពយន្តខ្នាតធំរឿង«ចិញ្ចៀន»ដែលនិពន្ធដោយលោក ម៉េង ប៊ុនឡូ ក្រោមការផលិតរបស់ផលិតកម្មចក្រវាឡ បានធ្វើពិធីបើកសម្ពោធយ៉ាងឱឡារឹកនៅរោងកុនទំនើបនៅបឹងកក់។ អ្វីដែលគេកត់សម្គាល់ គឺពិធីមួយនេះ ត្រូវបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករដោយតារាចាស់ថ្មីល្បីឈ្មោះជាច្រើន ដែលអាចចាត់ទុកថាជាកម្មវិធីមួយ ដែលមានតារាកិត្តិយសចូលរួមបង្អួតសម្រស់ច្រើនមិនធម្មតា។ ក្នុងនោះតារាម្នាក់ៗក៏បានបង្អួតសម្រស់យ៉ាងផូរផង់រៀងខ្លួន រំលេចអោយកម្មវិធីកាន់តែកក្រើកនោះផង។

លោក ម៉េង ប៊ុនឡូ អ្នកនិពន្ធ និងជាម្ចាស់ភាគហ៊ុនក្នុងរឿង«ចិញ្ចៀន»៥០ភាគរយ បានអះអាងថា លោកមានរំពឹងថាភាពយន្តដែលជាស្នាដៃរបស់លោករួមជាមួយនឹងដៃគូភាគហ៊ុនរូបនេះ នឹងទទួលបានជោគជ័យ ដោយសារតែនេះជាភាពយន្តដែលបានលោកចំណាយផលិតរហូតដល់ជិត២ឆ្នាំទម្រាំតែបានមួយរឿងនេះ។ លោកថាចំណុចពិសេសរបស់រឿងនេះ គឺកំប្លែងស្ងួត ស្នេហារោលរាល និងឈុតភ័យរន្ធត់ ដែលសម្ដែងដោយកញ្ញា ញឹម ច័ន្ទថន។ ឈុតបង្ហាញពីល្បុក្កតោ និងជនជាតិព្នងក៏ជាឈុតដែលលោករំពឹងថានឹងទាក់ទាញផងដែរ ដោយសារតែទម្រាំងផលិតនូវឈុតទាំងនោះបានគឺចំណាយយូរក្នុងការសម្រិតសម្រាំង។

លោកថាភាពយន្តនេះ នឹងដាក់បញ្ចាំងគ្រប់រោងចចាប់ពីថ្ងៃទី៣ មករា តទៅ ដោយខេត្តសៀមរាប និង អ្នកភ្នំពេញ នឹងមានឱកាសឈ្នះរង្វាន់ចិញ្ចៀនពេជ្រតម្លៃ១៥០០ដុល្លារមួយវង់ ដោយគ្រាន់តែទិញសំបុត្រមកទស្សនា ហើយដាក់កន្ទុយសំបុត្រក្នុងធុងឆ្នោត ដើម្បីចាប់នៅពេលទម្លាក់រឿងពីរោង ក្នុងថ្ងៃទី១៤ មករា។

នៅក្នុងពិធីនោះ គេឃើញមានវត្តមានតារាចាស់ថ្មីល្បីឈ្មោះច្រើនចូលរួម ដោយអ្នកស្រី ថុង ស៊ីវទៀង ម្ចាស់ផលិតកម្មចក្រវាឡ ក៏បានបង្ហាញពីជំនឿចិត្តក្នុងការស្រូបទាញអ្នកគាំទ្របានច្រើននោះដែរដោយសារតែភាពយន្តនេះ មានចំណុចពិសេសខ្លាំងទាំងសាច់រឿង និងការឆ្លុះបញ្ចាំងពីទិដ្ឋភាពស្អាតៗកម្រឃើញនៅខេត្តព្រះវិហារ កំពង់ស្ពឺ កំពត និងកណ្ដាល។

ខាងក្រោមនេះជាទិដ្ឋភាពរស់រវើក ក្នុងពិធីខួបកាត់ខ្សែបូរសម្ពោធរឿង«ចិញ្ចៀន»ដែលបានធ្វើឡើងយ៉ាងកក្រើកកាលពីថ្ងៃទី២ ខែមករា ៖

LEAVE A REPLY

Please enter your comment!
Please enter your name here