ជាប្រេនកូនខ្មែរទេ តែ Queency Julie កំពុងសាងប្រជាប្រិយភាព មិនចាញ់ប្រេនបរទេស

0

ឃើញម៉ូដស្អាតៗ ប្លែកៗ របស់ប្រេន Queency Julie មនុស្សតិចណាស់ មិនច្រលំថា ជាប្រេនរបស់បរទេស ប៉ុន្តែការពិតនេះជាប្រេនដែលបង្កើត និង ច្នៃម៉ូដដោយកូនខ្មែរទេ ដោយម៉ូតស្ទើរទាំងអស់របស់ Queency Julie ត្រូវបានគេពេញនិយមយ៉ាងខ្លាំង ដោយសារតែមើលទៅស្អាតបែបអភិជនក្រៅស្រុក ខណៈដែលតម្លៃគឺមិនសមនឹងម៉ូដ និង គុណភាពរបស់ឈុតនីមួយៗ។

មកទល់ពេលនេះ Queency Julie បានសាងទំនុកចិត្ត និង ភាពល្បីល្បាញយ៉ាងខ្លាំង ទាំងក្នុង និង ក្រៅប្រទេស ដោយស្ត្រីបែបអភិជននៅកម្ពុជា បានងាកមកប្រើប្រេនខ្មែរមួយនេះ យ៉ាងពេញនិយមនោះផង ដោយសារតែម៉ូតរបស់ Queency Julie គឺចេញថ្មីៗជាប្រចាំ ហើយម៉ូតនីមួយៗ គឺមាន Unique មួយដ៏គួរអោយចាប់អារម្មណ៍ គឺចេញតែមួយម៉ូត ឬ ចេញតែម្ដង នឹងមិនចេញម្ដងទៀត។

លើកលែងមានការកុម្ម៉ង់ ដែលធ្វើអោយអតិថិជន មានអារម្មណ៍ថាបានស្លៀកផ្ដាច់មុខ នូវម៉ូតដែលកុម្ម៉ង់បានពី Queency Julie។ ផលិតផលនេះ កំពុងតាំងលក់ចម្រុះម៉ូត នៅអាគារជិតស្តុប Nokia លើបណ្ដោយផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោល និង អាចឆែកម៉ូតបានគ្រប់ពេលវេលា តាមរយៈផេក Queency Julie Fashion ដែលតែងតែ Live ម៉ូតថ្មីៗ ដែលស្ត្រីៗឃើញហើយទប់ចិត្តមិនបាន។

Queency Julie ក៏ត្រូវបានក្រសួងពាក់ព័ន្ធចុះបញ្ជីថាជាប្រេនខ្មែរតែមួយគត់ ដែលកំពុងសាងឈ្មោះនៅលើទីផ្សារ ព្រោះតែម៉ូត ពណ៌ និង គុណភាពដែលអាចប្រដូចនឹងប្រេនថ្លៃៗ នៅលើពិភពលោកផងដែរ។ ស្ត្រីៗ សាកចូលផេក Queency Julie Fashion គឺប្រាកដណាស់ នឹងដកចិត្តមុនរួច ជាពិសេសនៅពេលដឹងថា ឈុតដ៏ល្អឯកបែបនោះ ប៉ុន្តែតម្លៃគឺទាបលើសពីការស្មាននឹងឈុតរបស់បរទេស។



LEAVE A REPLY

Please enter your comment!
Please enter your name here