ភ្ញាក់ផ្អើល! ម្ចាស់ជំនួញល្បីល្បាញ គង់ សុត្រាវី ត្រូវគេទម្លាយរឿងរសើប

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានសារអនាមិកមួយទម្លាយថា អ្នកស្រី គង់ សុត្រាវី ដែលត្រូវគេស្គាល់ថាជាតារាហ្វេសប៊ុកល្បីល្បាញ និងជាម្ចាស់មុខជំនួញធំដុំ២កន្លែងនៅម្ដុំស្ដុបទួលគោក គឺហាងម្កុដមាសខ្មែរសម្អាងការ និងមជ្ឈមណ្ឌលថែរក្សាសម្ផស្សឌីសែល មានដំណឹងពាក់ព័ន្ធស្វាមីរបស់ស្រ្តីម្នាក់ ដែលការទម្លាយចេញនេះត្រូវបានគេសន្និដ្ឋានថាកើតចេញពីការបែកបាក់រវាងអ្នកស្រី និងអ្នកជិតស្និទ្ធិ ព្រោះតែរឿង ល្អក់កករ។ មកទល់ពេលនេះ ជនអនាមិក មិនត្រឹមតែបង្ហោះអោយឃើញពីរូបថតរបស់អ្នកស្រី និងបុរសម្នាក់ដែលត្រូវគេស្គាល់ថាជាអ្នកជំនួញសំបូរទ្រព្យ មានភរិយាស្របច្បាប់រួចហើយប៉ុណ្ណោះទេ ប៉ុន្តែក៏បានបញ្ចេញឯកសារមួយចំនួនបង្ហាញថាអ្នកស្រីបានធ្វើឯកសារក្លែងក្លាយ ព្រោះតែចង់ការពារកុំអោយស្រ្តីជាភរិយាដើមរឹបអូសយកទ្រព្យខ្ទង់លានដុល្លារដែលអ្នកស្រីបានទទួលពីបុរសដែលគេស្គាល់ថាជាស្វាមីគេ ហើយសំបូរទ្រព្យនោះ។

យោងតាមជនអនាមិក បានអះអាងថា អ្នកស្រី គង់ សុត្រាវី កាលពីមុនបានបើកសម្អាងការ គង់ សុត្រាវី នៅខេត្តសៀមរាប ប៉ុន្តែក្រោយមកជំនួញមួយនោះក៏រលំស្ងាត់បាត់ រហូតដល់មានព័ត៌មានថាអ្នកស្រីបានទាក់ទងបុរសម្នាក់ជាកូនប្រសាររបស់ម្ចាស់ហាងពេជ្រ ល្បីឈ្មោះមួយ ដោយជនអនាមិកបានទាំងបង្ហើបថាទំនាក់ទំនងកាលនោះធ្វើអោយប្ដីប្រពន្ធកូនស្រីម្ចាស់ហាងពេជ្រនោះ បែកបាក់គ្នាផង។ ប្រភពបញ្ជាក់បន្តថាមិនយូរប៉ុន្មាន អ្នកស្រី ក៏មានទំនាក់ទំនាក់ទំនងជាមួយអ្នកជំនួញទ្រព្យស្ដុកម្នាក់ ដែលទើបរបូតតំណែងឧកញ៉ា និងឯកឧត្តម ដោយទទួលបានទឹកប្រាក់មិនតិចជាងសែនដុល្លារ យកមកបើកហាងម្កុដមាសខ្មែរសម្អាងការ និងមជ្ឈមណ្ឌលថែរក្សាសម្ផស្សឌីសែលនៅម្ដុំទួលគោក។ ប្រភពដែលសុំមិនបញ្ចេញអត្តសញ្ញា បានបញ្ចេញរូបថតអ្នកស្រី និងបុរសជាស្វាមីគេស្ថិតនៅលើគ្រែរួមគ្នា អមដោយរូបថតស្និទ្ធស្នាលជាមួយគ្នា ដែលបញ្ជាក់ថាអ្នកស្រី និងបុរសជាអតីតឯកឧត្តម និងឧកញ៉ារូបនោះ ពិតជាមានទំនាក់ទំនងលើសពីមុខជំនួញ និងមិត្តភាពជាមួយអ្នកស្រី។ ប្រភពនោះបានទាំងទម្លាយថា អ្នកស្រី គង់ សុត្រាវី បានបញ្ចេញទង្វើផ្គើនភរិយាស្របច្បាប់របស់គេ និង ក្អេងក្លាងដាក់អ្នកកម្សត់កម្រផង ទើបធ្វើអោយរឿងអាស្រូវរបស់អ្នកស្រី ត្រូវបានទម្លាយចេញដោយប្រភពនោះបញ្ជាក់ថា នឹងទម្លាយទៅប្រាប់ភរិយាស្របច្បាប់របស់បុរសដែលអ្នកស្រីពាក់ព័ន្ធដើម្បីជាការបកស្បែករបស់អ្នកស្រី អោយដឹងពីរឿងដ៏អាមាស់នៅពីក្រោយភាពហ៊ឺហារឡូយឆាយរបស់អ្នកស្រីគង់ សុត្រាវីផង។ ប្រភពនោះបានថ្លែងដោយជំហរស្វាគមន៍ប្រសិនបើអ្នកស្រីគង់ សុត្រាវី ចង់តបតថា«វាពីមុនក្រទេរកស៊ីខាតនៅសៀមរាប(បើកសម្អាងការ) តែវាទើបបោកប្ដីគេបានច្រើន ទើបវាមានលុយបើកហាងសម្អាងការឡើងវិញ និងបើកហាងសម្ផស្សនឹង ហើយបើវាចង់លោតខ្ញុំ មានឯកសារទាំងអស់ថាវាទាក់ទងប្ដីគេនឹងតាំងពីពេលណា ចាំខ្ញុំជួយប្រមូលភស្ដុតាងអោយប្រពន្ធពេញសិទ្ធិគេយកមកប្ដឹងវាអោយអស់សក់ក្បាលម្ដង ព្រោះរាល់ថ្ងៃបើនិយាយពីឯកសារក្លែងក្លាយដែលវាខំធ្វើគឺច្រើន!»។

មកទល់ពេលនេះ រូបថតរួមដំណេករបស់អ្នកស្រី គង់ សុត្រាវី និងបុរសដែលត្រូវគេអះអាងថាជាស្វាមីរបស់ស្រ្តីម្នាក់នោះ ត្រូវបានគេចែកចាយមកកាន់ភ្នាក់ងារសារព័ត៌មានតូចធំ ដោយសារព័ត៌មានយើងរក្សាសិទ្ធិសុំមិនទាន់បង្ហាញមុខមាត់ពិតរបស់បុរសនោះទេ បូករួមទាំងឯកសារស្នាមជាច្រើនទៀត ដែលបង្ហាញថាអ្នកស្រីគង់ សុត្រាវី ទំនងជាពាក់ព័ន្ធនឹងស្វាមីគេ និងធ្វើឯកសារក្លែងក្លាយ ដូចការចោទប្រកាន់។

ប្រភពនោះបន្ថែមថា បើ អ្នកស្រី គង់ សុត្រាវី មិនលេងចរឹកក្រអឺតក្រទម ហើយបង្កការក្ដៅក្រហាយដល់អ្នកជិតស្និទ្ធិ ក៏រឿងរ៉ាវរសើបមួយនេះមិនត្រូវបានទម្លាយចេញ។ យោងតាមសារដែលបានបញ្ជូនមកកាន់ភ្នាក់ងារសារព័ត៌មាន គឺមានទម្រង់ដូចៗគ្នា ខណៈដែលការបញ្ជាក់ថានេះ គេនៅមិនទាន់ទទួលបានប្រតិកម្មពីអ្នកស្រី គង់ សុត្រាវី ម្ចាស់ហាងម្កុដមាសខ្មែរសម្អាងការ និងមជ្ឈមណ្ឌលថែរក្សាសម្ផស្ស ឌីសែល នៅឡើយទេ ដោយស្ថាប័នរបស់យើងខ្ញុំនឹងរង់ចាំការបកស្រាយរបស់អ្នកស្រី ពាក់ព័ន្ធនឹងការទម្លាយដ៏រសើបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here