Sophea Skincare សម្ពោធហាងថ្មី

0

កាលពីព្រឹកថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២៣ លោកស្រី រៃ សុភា អគ្គនាយិកាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស សុភា (Sophea Skin Care) បានរៀបចំពិធីសូត្រមន្ត ក្រុងពាលី សម្ពោធហាងថ្មី យ៉ាងអធឹកអធម ក្រោយពីសម្ងំជួសជុល និង រៀបចំដេគ័រថ្មីអស់មួយរយៈ។

ទីតាំងដែលធ្វើពិធីនេះ ស្ថិតនៅជាប់ផ្សារសុវណ្ណា ជិតពេទ្យរុស្សី ដោយពិធីដែលបានធ្វើឡើងគេឃើញលោកស្រី អញ្ជើញតែក្រុមការងារ និង ភ្ញៀវកិត្តិយសដែលជាមិត្តស្និទ្ធស្នាលប៉ុណ្ណោះ ដោយសារតែលោកស្រី និង ស្វាមី មិនចង់រំខានច្រើន។

ក្រោយការសម្ពោធនេះ Sophea Skin Care នឹងបន្តបម្រើសេវាផ្នែកព្យាបាល និង ថែរក្សាសម្ផស្ស កាន់តែប្រសើរជាងមុន ដោយក្រៅពីបន្ថែមសេកម្ម និង រៀបចំកែកុនបន្ទប់ផ្នែកសេវាកម្មនីមួយៗ អោយកាន់តែទំនើប ក៏បន្ថែមទីតាំង អោយអាចទទួលបម្រើសេវាកម្មបានច្រើនជាងមុនផងដែរ។ អ្វីដែលសំខាន់ គឺលោកស្រី បញ្ជាក់ថា មិនមានកែការប្រែតម្លៃលើសេវាកម្មដែលភ្ញៀវធ្លាប់បានទទួលនោះទេ ទោះជាទីតាំងដដែលនេះ ត្រូវបានរៀបចំដេគ័រថ្មី និង បំពាក់ម៉ាស៊ីនផ្នែកសម្ផស្សកាន់តែទំនើប។


គួរបញ្ជាក់ផងដែរ Sophea Skin Care គឺជាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស ដែលល្បីបំផុតលើសេវាកម្មញិចមុន ព្យាបាលមុខ ធ្វើមុខអោយក្មេង និងសេវាផ្នែកព្យាបាលខូចមុខដទៃទៀត ហើយភាពល្បីល្បាញនេះ គឺដោយសារតែមជ្ឈមណ្ឌលនេះ បម្រើភ្ញៀវដោយតម្លៃធូរបំផុត ដែលធ្វើអោយភ្ញៀវតម្រង់ជួរចាំរាល់ថ្ងៃ ទើបឈានដល់ការជួសជុល និង ដេគ័រ បន្ថែមបរិមាណក្នុងការទទួលភ្ញៀវ នៅក្នុងពេលនេះ៕




LEAVE A REPLY

Please enter your comment!
Please enter your name here