គួរសរសើរ Rith Omega ប្រកាសប្រើតែប្រាក់រៀល ក្នុងមុខជំនួញ

0

ខណៈដែលមានការរិះគន់ ជុំវិញការមិនទទួលយកប្រាក់រៀល ពីសំណាក់បុគ្គលខ្លះ និងពីស្ថាប័នមួយចំនួននោះ លោក រិទ្ធ អូមេហ្គា (Rith Omega) ដែលត្រូវគេស្គាល់ថាផលិតករល្បីឈ្មោះរបស់ថោន និងជាម្ចាស់ហាងធំ២នៅបាត់ដំបង និង នៅកោះពេជ្រនោះ បានសរសេរបង្ហោះថា លោកនឹងប្រើតែរូបិយប័ណ្ណប្រាក់រៀលប៉ុណ្ណោះ សម្រាប់មុខជំនួញរបស់លោក ដោយលោកបានអនុវត្តជំហរមួយនេះជាយូរមកហើយ។ លោកថាទាំងក្នុងអាជីវកម្មហាងលក់តែបៃតង និងកាហ្វេ ឆប់ឆាហ៍នៅខេត្តបាត់ដំបង ទាំងហាងអាហារដ្ឋានស៊ុបខ្យង Rith Omega នៅកោះពេជ្រ គឺលោកកំណត់អោយប្រើតែរូបិយប័ណ្ណប្រាក់រៀលប៉ុណ្ណោះ ដើម្បីលើកកម្ពស់តម្លៃលុយជាតិ។ ក្នុងនោះសូម្បីតែមុខរបរបាយក្ដាំង ដែលហាងភាគច្រើនគេដាក់តម្លៃជាប្រាក់ដុល្លារ ក៍លោកនៅតែដាក់លក់ជាតម្លៃប្រាក់រៀល ដោយលោកប្រកាសថា មិនកំណត់ជាតម្លៃប្រាក់ដុល្លារទេ បើទោះជាហាងរបស់លោកត្រូវគេកត់សម្គាល់ថាខុសគេ។

ការបង្ហោះរបស់លោក បានធ្វើអោយម្នាក់ចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងកាលៈទេសៈ ដែលរូបិយប័ណ្ណប្រាក់រៀល មិនត្រូវបានគេផ្ដល់តម្លៃស្មើនឹងរូបិយប័ណ្ណបរទេសគឺប្រាក់ដុល្លារនាពេលបច្ចុប្បន្ន។ លោក រិទ្ធ អូមេហ្គា បញ្ជាក់ថា អ្វីដែលលោកកំណត់នៅក្នុងអាជីវកម្មរបស់ខ្លួន មិនមែនជោរតាមគ្នានោះទេ ប៉ុន្តែលោកបានធ្វើយុទ្ធសាស្ត្រលើកកម្ពស់ប្រាក់រៀលបែបនេះជាយូរមកហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here