ពិព័រណ៌យក្សមួយ លេចឡើងនៅជាយរាជធានីភ្នំពេញ

0

កាលពីថ្ងៃទី 1 ខែកញ្ញាឆ្នាំ 2023 មុននេះក្រុមហ៊ុន សម្រស់ធម្មជាតិ បានរៀបចំកម្មវិធីតាំងពិពណ៌ទ្រង់ទ្រាយធំតែម្ដងដែលមានទីតាំងនៅតំកំបូល។ ទោះបីជាមានការរំខានដោយសារភ្លៀងបន្តិចក៏ពិតមែនប៉ុន្តែបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះនៅតែស្រស្រាក់ស្រស្រាំមកចូលរួមនៅក្នុងកម្មវិធីតាំងពិពណ៌នេះយ៉ាងច្រើនកុះករតែម្ដង។

ដោយសារតែក្នុងកម្មវិធីនេះមិនត្រឹមតែមានការលក់ផលិតផលបញ្ចុះតម្លៃ និង ការចែកកាដូfree free ជាច្រើនពីក្រុមហ៊ុនសម្រស់ធម្មជាតិជូនដល់អតិថិជនរបស់ខ្លួនតែប៉ុណ្ណោះទេ ប៉ុន្តែក៏មានការសំដែងនូវសិល្បៈជាច្រើនទម្រង់ផងដែរដូចជា ល្ខោនបាសាក់ វង់ ភីសុគន្ធា ការសម្ដែង concert របស់ផលិតកម្មរាម ក៏ដូចជាការបង្ហាញនូវក្បាច់គុណល្បុកតោ ដែលលោកស្រី ស្រីអូន តែងតែលើកយកមកបង្ហាញដើម្បីឲ្យកូនខ្មែររបស់យើងបានដឹងនឹងបានយល់ច្បាស់ពីក្បាច់គុនខ្មែររបស់យើង។

គួរបញ្ជាក់ផងដែរថាកម្មវិធីតាំងពិព័រណ៍ដែលរៀបចំឡើងដោយក្រុមហ៊ុនសម្រស់ធម្មជាតិនេះត្រូវបានប្រារព្ធឡើងរយៈពេល 3 ថ្ងៃជាប់គ្នាតែម្ដងដែលមានទីតាំងនៅតំបន់កាបូលនៅថ្ងៃទី 1 ថ្ងៃទី 2 និងថ្ងៃទី 3 ខែកញ្ញាឆ្នាំ 2023។ នេះចាត់ទុកថាគឺជាឱកាសមួយដ៏ពិសេសខ្លាំងមែនទែនសម្រាប់អតិថិជនទាំងអស់ដែលចង់បានផលិតផលល្អៗហើយលក់នៅតម្លៃធូរថ្លៃ។ រោះរាន់ឡើងទាំងអស់គ្នាឱកាសមិនមានយូរទេគឺត្រឹមតែរយៈពេល 3 ថ្ងៃតែប៉ុណ្ណោះ។


LEAVE A REPLY

Please enter your comment!
Please enter your name here