សុគន្ធ នីសា នៅមិនទាន់ស៉ំានឹងទឹកដីថ្មី

0

ដោយ ៖ ឧត្តម
អ្នកនាង សុគន្ធ នីសា បានសម្រេចចិត្តចេញទៅរស់នៅ សហរដ្ឋអាមេរិកហើយដោយ បានលាការងារ និងសិល្បៈដែលខំតស៊ូ រាប់ឆ្នាំ។ ទម្រាំដាច់ចិត្តលាឈប់ នីសា គិតម្តងហើយម្តងទៀត ព្រោះបេះដូងពិតចិត្តពិត នៅស្រឡាញ់សិល្បៈ និង អ្នកគាំទ្រទើបសុខចិត្ត នៅបម្រើសិល្បៈមួយរយៈទៀត។ ចុងក្រោយនាងជ្រើសរើសដីថ្មី ដើម្បីអនាគត ដោយបាន សម្រេចចិត្តរស់នៅ អាមេរិកដើម្បីផែនការសំខាន់ៗ មិនអាចចោលទៀតបាន។

នីសា សម្រេចចិត្តសាងជីវិតលើដីថ្មីនាពេលនេះ គោលដៅ ចង់រក្សាសុខភាពជា សំខាន់តាមបញ្ជាពេទ្យ សម្រាកកាយដើម្បីអ៊ុតលទ្ធផល មានកូន ដូចបំណង។ ការរស់នៅអាមេរិកនេះ រំពឹងជឿជាក់ថា នឹង មានកូន តាមប្រាថ្នាខណៈហ្វេនៗ និង សិល្បករជាច្រើន សុទ្ឋតែជូនពរ នាងបានសម្រេចគោលដៅ។

មុនពេលចេញទៅអាមេរិក នីសា បានកសាងស្នាដៃជាច្រើន នៅសិល្បៈសម្រុកឡើងច្រៀង និងបង្ហាញមុខលើកម្មវិធីប្រឡងចម្រៀងល្បីៗ ជាច្រើនដើម្បីទុកជាស្នាដៃ។ ការលាមួយរយៈធំនេះ ពិតជាបង្កអោយ សុគន្ឋ និសា ពិបាកធ្វើចិត្តតែនេះជាអនាគតនាង។ ដល់ដីជឿនលឿន សុីវិល័យ យូរថ្ងៃហើយ នីសា នៅមិនទាន់ទទួលបានភាពស៉ំាជាមួយបរិយាកាសនៅទីនោះ ខណៈដូរអាកាសធាតុ។

គេក៏សង្ឃឹមថា នីសា នឹងមានឱកាសមក លេងស្រុកកំណើតទីធ្លាប់ល្បីល្បាញអោយបានញឹកញាប់ ជួបមិត្ត និង ហ្វេនៗ ដែលកំពុងស្រឡាញ់។

LEAVE A REPLY

Please enter your comment!
Please enter your name here