ធ្លាប់តែជាបេក្ខភាពម្នាក់មិនសូវមានអ្នកចាប់អារម្មណ៍លើឆាកប្រកួតសម្រស់ តែ ភឹម ស្រីនោ ដណ្ដើមបាន Miss Grand Cambodia 2023

0

កាលពីឆ្នាំ២០២០ ភឹម ស្រីនោ បានមកប្រកួតហ្រ្គេនកម្ពុជា មិនបានលទ្ឋផល ហើយបន្តបង្ហាញមុខលើវេទិកា ប្រកួតជាថ្មី។ មិនដល់គោលដៅ និងសាងអោយគេស្គាល់ពេញប្រទេស ស្រីនោរនៅតែមកប្រកួត ជាមួយការវិវត្តន៍ខ្លួនជាលំដាប់ ។នាងបានយល់ច្បាស់អំពី ការធ្វើខ្លួនសមជាបវរកញ្ញា។ ដូចនេះហើយទើបនាង ប្រឹឹងតស៊ូ រហូតបានឈ្នះមកុដដ៍លំបាកក្រោម ការប្រកួតប្រជែង។

ម្ដងមិនឈ្នះ! ពីរដងមិនឈ្នះ! ស្រីនោ មកប្រកួតទាល់តែឈ្នះមកុដបវរកញ្ញាកម្ពុជា Miss Grand Cambodia 2023 បានដូចបំណង។ ជាកូនកាត់ខ្មែ-ថៃ កញ្ញា ភឹម ស្រីនោ មានអាយុ 25 ឆ្នាំ អាចនិយាយបានបីភាសាខ្មែរ អង់គ្លេស និងថៃយ៉ាងស្ទាត់ជំនាញ។ ជាមួយមហិច្ឆតាដណ្ដើមមកុដនៅវៀតណាម ស្រីនោឆ្លើយតបសំណួរវគ្គផ្ដាច់ព្រាត់ដោយលើកទឹកចិត្តអោយយុវជនទាំងអស់កុំតូចចិត្តនឹងវាសនាខ្លួនឯង ត្រូវបន្តដំណើរទៅមុខពុះពារតស៊ូក្នុងឆាកជីវិត អោយដូចជានាង។

ស្រីនោរ មានភាពឆ្លាតវៃ គោរពការងារ គោរពពេលវេលា ហើយគេជឿជាក់ថា ដំណើរចេញទៅប្រកួតលក្ខណៈអន្តរជាតិ នាប្រទេសវៀតណាមនោរ និងធ្វើអោយបានល្អ បំផុតសម្រាប់នាំលទ្ឋផលជូនជាតិ ដូចរៀមច្បងវត្តី។

LEAVE A REPLY

Please enter your comment!
Please enter your name here