ប្អូនប្រុសតារាសម្ដែងកញ្ញា វ៉ាង ស្រីណូ ព្រមានប្ដឹងស្ត្រីម្នាក់

0

កាលពីមួយរយៈមុន លោកអ្នកបានដឹងរួចមកហើយ ថា លោក ជុង វ៉ាង តារាអនឡាញល្បីឈ្មោះ និង ជាប្អូនប្រុសបង្កើតរបស់ កញ្ញា វ៉ាង ស្រីណូ បានផ្ទុះកក្រើករួចមកហើយ ជុំវិញករណីបុរសសំបូរទ្រព្យម្នាក់ អន្ទងជះលុយជាថ្នូរនឹងបានរួមដំណេកជាមួយលោក ប៉ុន្តែរឿងរ៉ាវនេះ បានស្ងាត់មួយរយៈមកហើយ។

ពោលគឺទើបតែប្រមាណជា១អាទិត្យមុននេះប៉ុណ្ណោះ ដែលគេឃើញអាក់ខោនផ្លូវការរបស់លោក ស្រាប់តែផុសពីរឿងរ៉ាវនេះជាថ្មី ដោយលោកបានប្រកាសនៅលើបណ្ដាញសង្គមថា នឹងព្រមានប្ដឹងស្រ្តីម្នាក់ ប្រសិនបើនៅតែបន្តរំខាន។ ក្នុងជំនួបសុំសម្ភាសន៍ពីផ្ទះតារា លោកបានបញ្ជាក់ថា ខ្លួនពិតជាកំពុងព្រមានប្ដឹងស្ត្រីម្នាក់ពិតប្រាកដមែន ដោយស្ត្រីដែលព្រមាននេះ គឺជាភរិយារបស់បុរសល្មោភកាបដែលធ្លាប់សុំលោកគេងជាមួយ ហើយប្រហែលជាស្ត្រីជាប្រពន្ធនេះ ទើបតែឆែកឃើញ ហើយស្មានថាលោកគឺជាអ្នកអោយដៃ ឬ ត្រូវរ៉ូវជាមួយបុរសជាប្ដីនោះ។

លោកថា ស្រ្តីនោះសឿងណាស់ ហ៊ានខលមកគំរាមលោក ហើយចង់បង្ហោះបរិហាកេរ្តិ៍លោកទៀត ប្រសិនបើដឹងថា ប្ដីលោកនៅលួចខលមក។ ជាមួយនឹងការព្រមានទាំងដែលលោកគឺជាអ្នកព្យាយាមមិនទាក់ទងជាមួយនោះហើយ ទើបលោកមិនអាចទទួលយកបាន និងថាបើស្ត្រីដដែលនោះ ហ៊ានបោះពាក្យសម្ដីមិនល្អដាក់ត្រចៀកលោកទៀត គឺពិតជាមិនទុកមុខអោយ។


LEAVE A REPLY

Please enter your comment!
Please enter your name here