នារី រត្ន័គន្ឋា ទន្ទឹងជាង២០ឆ្នាំចង់សម្តែងជាមួយ លោក ទេព រិនដារ៉ូ ក្នុងវ័យជ្រេ

0

អ្នកនាង នារី រត្ន័គន្ឋា បានបង្ហាញវត្តមាននៅក្នុងប្រទេសកំណើតឡើងវិញ ដើម្បីបានមកជួបជុំមិត្តចាស់ថតសម្តែងរឿងបុរាណបែប«អប្សរាមហអង្គរ»៕ អ្នកនាងនៅតែរក្សាភាពស្រស់ស្អាត ហើយក៍រីករាយខ្លាំង បានវិលមកសម្តែងម្តងទៀតហើយប៉ះដៃគូចាស់ លោកទេព រិនដារ៉ូ បន្ទាប់ពីសាងបានភាពល្បីល្បាញកាលពីនៅ វ័យក្មេង ក្នុងសាច់រឿង ចម្រៀង ខារ៉ាអូខេទុំទាវ។

អ្នកនាង នារី រត្ន័គន្ឋា បានបង្ហាញភាពរំភើប ដែលបានវិលមកសម្តែងជូនអ្នកគាំទ្រ។ជាពិសេសបាន ថតជាមួយខ្សែរឿងបែបប្រវត្តិសាស្ត្រទុកជាស្នាដៃពេលខ្លួនកាន់តែចាស់ និងក្រោមការផលិតរបស់កវីនិពន្ឋ ហ្វៃ សំអាង។ អ្នកនាង គន្ឋា ដែលមានវ័យ៥០ឆ្នាំជាងបាន ភ្ញាក់ផ្អើលក្រោយពេលដឹងថា អ្នកនាងមានឱកាស ថតសម្តែងជាមួយ លោក ទេព រិនដារ៉ូ ក្នុងវ័យជ្រេ ធ្លាប់តែជួបគ្នា២០ជាងឆ្នាំមុនកាលនៅក្មេងៗ។អ្នកគាំទ្រ មានការសាទរ នៅពេលដែល បានទទួលដំណឹងនេះហើយ រំពឹងថា ទុំទាវ ជើងចាស់១គូនេះ និងសម្តែងរិតតែល្អ ពេលជួបគ្នា។

អ្នកនាងរត្ន័គន្ឋា មានម្តាយនៅខេត្តតាកែវ ឪពុកនៅខេត្តស្វយរៀង ។ អ្នកនាងកើតនៅក្រុងភ្នំពេញ។ជីវិតសិល្បៈ២០ឆ្នាំមុនអ្នកនាង ថតបានខ្សែរឿងជាច្រើន រាប់ទាំងស្នាដៃព្រះករុណា។ អ្នកនាងភាគច្រើនថតជាតួបុរាណជាងសម័យ ហើយរិតតែល្បីឈ្មោះ ក្រោយពេលថតខ្សែចម្រៀងរឿង«ទុំទាវ»ជាមួយ លោកទេព រិនដារ៉ូ ផលិតដោយផលិតកម្មហង្សមាស។

LEAVE A REPLY

Please enter your comment!
Please enter your name here