ញ៉ាក់សាច់រូបរាងមកុដថ្មី Miss Universe Cambodia 2023 រចនាពិសេសដោយអ្នកជំនាញប្រចាំហាងពេជ្រ CSNJ

0


មានការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីរូបរាងមកុដថ្មី របស់ Miss Univers Cambodia 2023 ត្រូវបានបញ្ចេញរូបរាង ដោយតម្លៃដែលបានស្ដែងឡើងគឺខ្ពស់ជាងមុនទ្វេរដង។  យោងតាមការទម្លាយពីក្រុមជាងជំនាញប្រចាំហាងពេជ្រ CSNJ បានលើកឡើងថា រូបរាងមកុដដែលកំពុងតែបង្ហាញនេះ គឺកំពុងត្រូវបានអ្នកឯកទេសមួយក្រុមដុតដៃដុតជើង ក្នុងការកែច្នៃ និង រៀបចំដាំត្បូង យ៉ាងយកចិត្តទុកដាក់ ដោយគ្រាន់តែគ្រាប់ត្បូងពណ៌ខៀវដែលនឹងយកទៅដាំ នៅក្នុងមកុដថ្មីនេះ ក៏មានតម្លៃច្រើនសែនដុល្លារសម្រាប់មួយគ្រាប់ៗ និង ជាត្បូងល្អផ្ដាច់គេប្រចាំខេត្តរតនៈគីរី។ មកុដដែលកំពុងតែបង្ហាញអោយឃើញពីរូបរាងជាបណ្ដើរនេះ ត្រូវបានបង្ហើបថា ដាំដោយត្បូងដ៏មានតម្លៃរបស់រតនៈគីរី រហូតជាង១០គ្រាប់ ដោយគ្រាប់កំពូលរបស់មកុដ ក៏ជាត្បូងគ្រាប់ធំ ដែលមានតម្លៃ និង ជាត្បូងដ៏កម្ររបស់កម្ពុជា។  មកុដដែលកំពុងតែទាក់ទាញនេះ ក៏ត្រូវបានបំពាក់ដោយពេជ្ររាប់រយគ្រាប់ ផងដែរ។

លោក ចិន សំណាង បានថ្លែងបញ្ជាក់ថា ដើម្បីអាចផលិតបេក្ខនារីសម្រាប់ឆ្នាំ២០២៣ អោយមានលទ្ធភាពគ្រប់គ្រាន់ គឺត្រូវតែធ្វើអោយបេក្ខនារីរូបនោះ ក្លាយជាស្ត្រីដែលលេចធ្លោខ្លាំងលើការជួយសង្គម ដោយលោកបានត្រៀមកញ្ចប់ថវិការ និង ក្រុមការងារជួយអ្នកឈ្នះរួចហើយ ដើម្បីអោយលេចធ្លោរខ្លាំង នៅលើបណ្ដាញ បណ្ដាញសង្គម ដែលគណកម្មការ Miss Universe អន្តរជាតិ ចាត់ទុកថាគឺជាពិន្ទុដ៏សំខាន់នោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here