កម្ពុជាកាន់តែអស្ចារ្យ បវរកញ្ញាតំណាងប្រទេស ៤រូប នាំមកុដ និង កិត្តិយសពីឆាកអន្តរជាតិជូនមាតុភូមិវិញក្នុងឆ្នាំ2022នេះ

0
- Advertisement Banner -


ត្បិតយើងទើបតែរីកចម្រើនក្នុងផ្នែកវិស័យ បវរកញ្ញាក៍ពិតមែនតែយើងពិតជាមាន មោទនភាពបំផុត ដែលក្នុង១ឆ្នាំនេះ កម្ពុជាយើងទទួលបានមកុដ៤រួចទៅហើយ។ នេះជាការខិតខំព្យាយាម មួយក្រោយពេលវិស័យមួយនេះ ចាប់ផ្តើមទទួលការគាំទ្រពីហ្វេនៗ។

ចូលរួមរីករាយ ដែលកញ្ញា ដាំ សុភក្រ័សុីនឌី បានឈ្នះនូវតំណែង3rd Runner up Miss Glamour Look international 2022 នៅប្រទេស Philippinesនិងលោក រ៉េយម៉ុន ទទួលបានតំណែងជា Pageantry Fanatics King កាលពីរាត្រីផ្ដាច់ព្រ័ត្រ។ នេះជាកិត្តិយសល្អបំផុត ដែលខ្មែរយើងទទួលបានក្នុងវិស័យបវរកញ្ញា ព្រោះ ទាំងស្រីស្អាតប្រុសស្អាត និងអ្នករៀបចំរមែងព្យាយាមរួមគ្នារកគន្លឹះ អភិវឌ្ឍន៍ វិស័យមួយនេះអោយគេមើលឃើញ និងទទួលស្គាល់បន្តទៅមុខ។

សូមប្រជាជនកម្ពុជា ចូលរួមលើកស្ទួយនិងអោយកម្លាំងចិត្តជាបន្តទៀត ហើយក៍បន្តអោយតម្លៃទៅបេក្ខភាព យើងដែលខំតស៊ូ រហូតបើទោះចាញ់ឬឈ្នះ ព្រោះយ៉ាងណាយើង ក៍បានសាងភាពលេចធ្លោ អោយគេឃើញ ខណៈយើងទើបតែងើបឈបានរឹងមាំប៉ុន្មានឆ្នាំនេះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here