គម្រោងបរិស្ថានប្រមូលសំរាមពីដើមឈើដែលបន្សល់ទុកដោយទឹកជំនន់

0

លោក សៀ សុផល សហស្ថាបនិក និងជានាយកមូលនិធិ ទំពាំងស្នងឬស្សី(BambooShoot Foundation) បានចាប់ផ្តើមគម្រោងប្រមូលសំរាមពីដើមឈើ ក្រោមការសហការចូលរួមរបស់ព្រះសង្ឃ សិស្សានុសិស្ស និងអ្នកនេសាទ បន្ទាប់ពីបានឃើញការបំពុលដែលបង្កើតដោយសំរាមក្នុងរដូវទឹកជំនន់ នៅខេត្តសៀមរាប ដើម្បីស្តារសោភ័ណ្ឌភាពបរិស្ថាននាតំបន់ជុំវិញបឹងទន្លេសាបឡើងវិញ។ សម្រស់ដើមឈើនាតំបន់នោះគឺជាផ្នែកមួយដែលទាក់ទាញទេសចរណ៍ដ៏សំខាន់ផងដែរ។ ជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋ លោក សៀ សុផល ក៏បានឧបត្ថម្ភអង្ករដល់ប្រជាពលរដ្ឋដែលប្រមូលសំរាម និងវិចខ្ចប់ទុកដាក់បានត្រឹមត្រូវផងដែរ។ គម្រោង​នេះ​បាន​កែលម្អ​ស្ថានភាព​នៃ​តំបន់​លិចទឹកដោយបានយកចិត្តទុកដាក់របស់​អ្នកស្រុក​ក្នុងការ​ប្រមូលនិងទុកដាក់សំរាមបានត្រឹមត្រូវ។ វាក៏បានជួយស្តារឡើងវិញនូវជីវៈចម្រុះក្នុងបឹងទន្លេសាប ហើយនឹងបម្រើជាគោលដៅទេសចរណ៍ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here