អូនគុយទាវសាខាទីថ្មីមួយទៀត បង្ហាញខ្លួននៅលើផ្លូវជាសុផារ៉ា

0

ស្របពេលដែលសន្ទុះអាជីវកម្មកាន់តែមានការរីកចំរើន ពេលនេះ អូនគុយទាវសាខាទី២ បានបង្ហាញរូបរាងជាផ្លូវការហើយ នៅខាងមុខបរិវេណភោជនីយដ្ឋានបាយ័ន នៅលើផ្លូវជាសុផារ៉ា ទល់មុខស្នងការរាជធានីភ្នំពេញតែម្ដង។ វត្តមានសាខាថ្មីនេះ កាន់តែបង្ហាញពីការឈានឡើង ខណៈដែលទិញសិទ្ធិបើកលក់អូនគុយទាវ ចាប់តាំងពីភោជនីដ្ឋានបាយ័នប្រកាសលក់ Fenchise គឺមានម្ចាស់អាជីវកម្មកាន់តែច្រើនបានប្រកាសដាក់ទុនវិនិយោគ។

សាខាអូនគុយទាវនៅផ្លូវជាសុផារ៉ានេះ ផ្ដោតជាធំលើគុយទាវគ្រប់ប្រភេទ ដោយរូបមន្តទឹកស៊ុប គឺជារបស់ភោជនីយដ្ឋានបាយ័នទាំងស្រុង។ ទីតាំងនេះ ក៏មិនខុសពីសាខាអូនគុយទាវទី១ នៅផ្លូវជាតិលេខបឹងស្នោនោះដែរ គឺបើកជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង២រសៀលតទៅ ដោយមុខអាហារស្ទើរគ្រប់មុខ គឺទទួលបានការគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីដំណើរការបើកលក់ មុនដំណាច់ឆ្នាំនេះមក។


លោកស្រី ថេ ដាឡែន អគ្គនាយិការភោជនីយដ្ឋានបាយ័ន ធ្លាប់បានឱ្យដឹងថា មុខម្ហូបសំខាន់ៗរបស់ប្រេន អូនគុយទាវ រួមមាន៖ គុយទាវសាច់ចិញ្ច្រាំ មីគាវដែលល្បីល្បាញបំផុតប្រចាំភោជនីយដ្ឋានបាយ័ន ដោយអ្នកទិញប្រេនឆាយ គឺចាំតែឈរលក់មួយមុខតែប៉ុណ្ណោះ ព្រោះគ្រឿងទេស សាច់ និង រូមមន្តគ្រឿងផ្សំទឹកស៊ុប គឺភោជនីយដ្ឋានបាយ័ន ជាអ្នកផ្ដល់ឱ្យទាំងអស់ ដោយរស់ជាតិទឹកស៊ុប និង មុខអាហារគឺដូចគ្នាទាំងស្រុងនឹងភោជនីយដ្ឋានបាយ័ន។ នេះជាអាជីវកម្មថ្មីសម្រាប់អ្នកចំណាយទុនតិចហើយបុគ្គលិក និង ប្រព័ន្ធគ្រប់គ្រងប្រាក់ចំណូល ក៏ក្រុមហ៊ុនរបស់លោកស្រីជាអ្នកចាត់ចែងគ្រប់គ្រងផងដែរ។ ទំនាក់ទំនងទិញ ហ្វ្រេនឆាយ 095 7777 48 និង 096 7777 430

LEAVE A REPLY

Please enter your comment!
Please enter your name here