គម្រោង CLK ដ៏ធំនៅត្បូងឃ្មុំ ផ្ដល់សិទ្ធិអោយក្រុមហ៊ុន KO1 លក់ផ្ដាច់

0

យោងតាមការប្រកាសនៅថ្ងៃ២១ វិច្ឆិកា ឆ្នាំ២០២១ នេះ ក្រុមហ៊ុនដីឡូតិ៍ និង បុរី CLK របស់ លោក មោល ចាន់ណា នឹងបើកលក់ផ្លូវការនៅលើទឹកដីខេត្តត្បូងឃ្មុំ ដោយគម្រោងបើកលក់នេះ គឺក្រុមហ៊ុនK01 គឺជាអ្នកទទួលសិទ្ធិក្នុងការដំណើរលក់ ចាប់ពីធ្វើពិធីប្រកាសលក់តទៅ។ លោក K01 បានលើកឡើងថា ក្រោយទទួលបានសិទ្ធិលក់ផ្ដាច់ ក្រុមហ៊ុនរបស់លោកនឹងធ្វើយុទ្ធនាការ ជួយគម្រោងដីឡូតិ៍ CLK របស់លោក មោល ចាន់ណា និង លោកស្រី អេន សុខនី ជាភរិយា អោយលក់អស់តាមគម្រោង។

លោកមានជំនឿថា ក្រោយការបើកលក់នៅថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២១ ដំណើរការលក់នឹងមានភាពរលូន ដោយសារតែគម្រោង CLK គឺជាគម្រោងដីឡូតិ៍៥៤ហិកតារ ដែលមានទីតាំងនៅទីប្រជុំជនខេត្តត្បូងឃ្មុំ និង មានតម្លៃត្រឹមតែមួយឡូតិ៍ជាង២០០០ ដែលល្អសម្រាប់ការទិញទុកយកចំណេញ ឬ ចង់រស់នៅក៏បាន។ គម្រោងនេះ មានដីឡូតិ៍សរុប១៥០០ឡូតិ៍ និង មានវីឡា មានផ្ទះសម្រាប់រស់នៅ ដែលល្អប្រផុត នៅខេត្តត្បូងឃ្មុំ។

LEAVE A REPLY

Please enter your comment!
Please enter your name here