Mermaid Store កំពុងក្លាយហាងទំនិញមកពីហុងកុងធំមួយ នៅកម្ពុជា

0

មកទល់ពេលនេះ ផេកទំនិញ Mermaid Store ដែលជាផេកបង្កើតដោយអ្នកជំនួញខ្មែរ កំពុងប្រែខ្លួនជាឃ្លាំងបង្ហោះលក់ផលិតផកសុទ្ធៗ១០០ភាគរយ ដែលពីទីផ្សារដ៏ធំមកពីនៅហុងកុង។ ផលិតផលខោអាវ សំលៀកបំពាក់ កាបូប ស្បែកជើង គ្រឿងសម្អាង និង ទំនិញប្រើប្រាស់ជាច្រើនមុខ ត្រូវបានគេឃើញផេកនេះ ចរាចរណ៍បង្ហោះលក់យ៉ាងជោគជ័យរាល់ថ្ងៃ ដោយអតិថិជនភាគច្រើន ក៏ចាត់ទុកថា ផេកនេះ គឺជាផ្សារទំនើបដ៏ធំសម្រាប់មុខទំនិញរបស់ហុងកុង ហើយមិនបាច់ចំណាយពេលចេញពីផ្ទះ ឬ ជិះយន្តហោះទៅដោយផ្ទាល់។ នៅលើផេក Mermaid Store បានបង្ហោះជាច្រើនមុខ នូវមុខទំនិញ ដែលមានការធានាច្បាស់លាស់ថា ជាផលិតផលពេញនិយមនៅក្នុងទីក្រុងហុងកុង ដោយផលិតផលទាំងនោះ ក៏ជាទំនិញដែលមានតម្លៃទាបជាងទំនិញនាំចូលមកពីពីហុងកុងដូចគ្នារបស់ក្រុមហ៊ុនផ្សេង ព្រោះតែ Mermaid Store គឺជាឃ្លាំងកាត់ស្តុកដ៏ធំ ដែលធ្វើការនាំចូលដោយផ្ទាល់ពីរោងចក្រ និង កាត់ស្តុកម្ដងច្រើនៗ។ អតិថិជនមិនតិចទេ បានប្រើផេកនេះ ជាជម្រើសនៃតម្រូវការរបស់ខ្លួន សម្រាប់មុខទំនិញពីហុងកុង ដោយម្ចាស់ជំនួញនិង អតិថិជនច្រើនណាស់ ចាត់ទុក ផេក Mermaid Store គឺជាឃ្លាំងទំនិញធំជាងគេសម្រាប់ផលិតផលមកពីហុងកុង។ សំលៀកបំពាក់បុរសនារី ស្បែកជើងគ្រប់ម៉ូដគ្រប់ម៉ាក រួមមានទាំងយីហោរបស់តារាល្បីផង ក៏ក្លាយជាតម្រូវការក្នុងចំណោមអ្នកនិយមប្រើប្រាស់នៅកម្ពុជា។ គ្រឿងអង្កាំដ៏ពេញនិយមនៅហុងកុង ដូចជា ក្រវិល ខ្សែក ចិញ្ចៀន ខ្សែដៃ នាឡិការ និងគ្រឿងលម្អជាច្រើនទៀត ក៏ត្រូវបានផេកមួយនេះ នាំចូលមក ហើយបង្ហោះធ្វើអោយអតិថិជនទាំងចាស់ទាំងក្មេងជ្រួលជ្រើមជារៀងរាល់ថ្ងៃផងដែរ។ ផលិតផលដែលលក់ដាច់ខ្លាំងប្រចាំផេកនេះ មានទាំងទំនិញលេខ១ និង ទំនិញសាមញ្ញ តែអ្វីដែលគេចាប់អារម្មណ៍គឺផលិតផលសុទ្ធៗ និង មានគុណភាពរបស់ហុងកុង ដែលមិនចាំបាច់ភ័យថា យកទំនិញក្នុងស្រុក ឬ មកប្រទេសដទៃ មកបង្ហោះក្លែងម៉ាក។ កាបូបតូចធំ តុក្តាសម្រាប់ក្មេងលេង សម្រាប់ដាក់តាំង និង គ្រឿងសម្អាងជាច្រើនម៉ាកក៏ត្រូវបាននាំចូលដើម្បីអោយអាជីវករ និង អតិថិជន មានជម្រើស ខណៈដែលអតិថិជន ក៏អាចកុម្ម៉ង់នូវផលិតផលដែលខ្លួនចង់បានក្រៅពីការបង្ហោះស្រាប់ៗ ដើម្បីទទួលបានផលិតផលដែលខ្លួនចង់បាន។ Mermaid Store ត្រូវបានគេចាត់ទុកថាជាជំនួយការដ៏ល្អ ប្រចាំនៅហុងកុងប្រកបដោយទំនុកចិត្ត សម្រាប់អ្នកចង់បានទំនិញសុទ្ធៗ និង មានគុណភាព ដោយមិនចាំបាច់ចំណាយលុយ និង ពេលវេលាឡើងចុះ។ ផេកទំនិញមួយនេះ ក៏កំពុងជោគជ័យក្នុងការបង្កើតប្រេនជូនដល់អ្នកជំនួញនៅកម្ពុជាផងដែរ ដែលមានន័យថា លោកអ្នកអាចក្លាយជាម្ចាស់ទំនិញដែលខ្លួនចង់បាន ដោយមិនចាំបាច់ចំណាយទុនខ្ពស់ទៅសិក្សាផ្ទាល់ដល់ហុងកុង។

LEAVE A REPLY

Please enter your comment!
Please enter your name here