ស្រេង ឈាងឡេង ក្លាយជាសមាជិកសភា ពាណិជ្ជកម្ម ក្រោយប្រឡូកក្នុងវិស័យជំនួញអស់ជាច្រើនឆ្នាំ

0

យោងតាមការបង្ហោះ បានបង្ហាញយ៉ាងច្បាស់ថា អ្នកជំនួញវ័យក្មេង លោក ស្រេង ឈាងឡេង បានក្លាយជាសមាជិកផ្លូវការរបស់សភាពាណិជ្ជកម្មកម្ពុជាហើយ ដោយលោកបានបង្ហាញខ្លួនក្នុងអង្គប្រជុំជាមួយសមាជិកផ្សេងទៀតផងដែរ។ នេះចាត់ទុកថាជាជោគជ័យធំមួយ ដែលបង្ហាញពីលទ្ធផលវិជ្ជមានបន្ទាប់ពីប្រឹងតស៊ូ។

យោងតាមការបង្ហោះកាលពីថ្ងៃទី២ កញ្ញា ឆ្នាំ២០២១ លោក ស្រេង ឈាងឡេង បានបង្ហោះរូបថតក្នុងពិធីប្រជុំ អមដោយលិខិតបញ្ជាក់ថា លោកបានក្លាយជាសមាជិកផ្លូវការថា”ពិធីស្វាគមន៍ និង សំណេះសំណាលជាមួយសមាជិក-សមាជិកាថ្មី របស់សភាពាណិជ្ជកម្មកម្ពុជា​ ក្រោមអធីបតីភាពរបស់ ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា”។ បន្ទាប់ពីលោកបានបង្ហោះបែបនេះ បានធ្វើអោយមានការសរសើរមិនតិចទេ ដោយសារម្ចាស់ជំនួញមិនតិចទេ ដែលចង់ក្លាយជាផ្នែកមួយនៃសភាពាណិជ្ជកម្ម តែមិនបាន។ លោកត្រូវបានគេចាត់ទុកថា គឺជាអ្នកជំនួញវ័យក្មេងមួយរូប ដែលមានឱកាសចូលរួមក្នុងសកម្មភាពទាំងឡាយរបស់សភាពាណិជ្ជកម្មកម្ពុជា នេះក៏ជាឱកាសងាយអោយមុខជំនួញរបស់លោកឈានឡើងផងដែរ។

លោក ស្រេង ឈាងឡេង បង្ហាញអារម្មណ៍សប្បាយចិត្ត បន្ទាប់ពីបានបោះជំហានចូលក្នុងស្ថាប័នកំពូលនៃក្រុមអ្នកជំនួញមួយនេះ ហើយលោកក៏នឹងសង្ឃឹមថា នឹងទទួលបានបទពិសោធន៍កាន់តែច្រើននៅក្នុងវិស័យជំនួញ។ លោកថា ខ្លួនមានមុខជំនួញលក់បុរី លក់ដី និង បើកភោជនីយដ្ឋាន ហើយទន្ទឹមនឹងក្លាយជាសមាជិកសភាពាណិជ្ជកម្មកម្ពុជា លោកក៏កំពុងដំណើរការគម្រោងផ្សេងទៀតផងដែរ ក្នុងវិស័យអចលនទ្រព្យ។

LEAVE A REPLY

Please enter your comment!
Please enter your name here