កសិករនៅបាត់ដំបងអស់សង្ឃឹមខណៈ ផលផ្លែតាង៉ែនរាប់រយតោន គ្មានទីផ្សារ

0

ក្រុមអ្នកលក់ និង កសិករជាច្រើននាក់នៅតែបន្តតវ៉ាបន្ទាប់ពីអាជ្ញាធរថៃច្រកដូង លែងអនុញ្ញាតិអោយចូលលក់ផ្លែតាង៉ែនដូចមុន ដែលធ្វើអោយផលកសិកម្មមួយនេះគ្មានទីផ្សារ។ ក្រុមអ្នកតវ៉ាលើឡើងថា ផ្លែតាង៉ែននេះកន្លងមកពួកគាត់ធ្លាប់នាំចូលយកទៅលក់នៅ ក្នុង ទឹកដីថៃបាន តែនេះស្រាប់តែអាជ្ញាធរមានសមត្ថកិច្ចថៃមិនឲ្យចូលទៅវិញ តើឲ្យពួកគាត់ យកទៅលក់នៅឯណា ខណៈតាង៉ែនមួយចំនួនបានប្រមូលផលរួចហើយ និងមួយចំនួន ទៀតត្រៀមនឹងប្រមូលផលរាប់ម៉ឺនតោនទៀតដល់រដូវត្រូវបេះ តើមានទីផ្សារឯណាដម្បីលក់ កសិករសង្ឃឹមអ្វី។

លោក សឿម ប៊ុនរឹទ្ធ អភិបាលរងខេត្តបាត់ដំបងបានបញ្ជាក់ថា ការបិទមិនឲ្យផ្លែឈើ តាង៉ែនចូលទៅលក់នៅក្នុងទឹកដីថៃនេះធ្វើឡើងដោយភាគីថៃតែប៉ុណ្ណោះ ដោយសារច្រកទ្វារអន្តរជាតិដូងមិនមានកិច្ចព្រមព្រៀង និងឯកភាពឲ្យចេញ ចូលបានឡើយ។ លោកថា បច្ចុប្បន្នផ្លែឈើខាងលើនេះអាចនាំចូលទៅលក់ប្រទេសថៃបានមានតែច្រកទ្វាអន្តរជាតិព្រំខេត្តប៉ៃលិនតែមួយប៉ុណ្ណោះ។

គិតត្រឹមថ្ងៃទី ១១ ខែសីហាននេះ មិនទាន់មានដំណោះស្រាយណាមួយសម្រាប់ក្រុមអ្នកនាំចូល ផ្លែតាង៉ែនទៅលក់ក្នុងប្រទេសថៃកាត់តាមច្រកទ្វារដូង ក្នុងខេត្តបាត់ដំបងនេះនៅឡើយនៅឡើយទេ។ ចំណែកក្រុមការងារកំពុងពន្លឿនការពិភាក្សាស្វែងរកងដំណោះស្រាយសម្រាប់ក្រុមអ្នក តវ៉ាទាំងនោះ។ ក្រុមអ្នកតវ៉ាទទូចសុំអោយអាជ្ញាធរខេត្តបាត់ដំបង និង ថ្នាក់ដឹកនាំជួយអន្តរាគមលើករណីនេះ បើមិនដូច្នោះទេ ផ្លែតាង៉ែនរាប់ពាន់តោននឹងគ្មានទីផ្សារ ហើយពលរដ្ឋដែលអាស្រ័យផលរាប់រយគ្រួសារនៅខេត្តបាត់ដំបង ក៏នឹងប្រឈម ក្នុងសម័កាលកូវីត១៩បន្តផ្ទុះនេះផង។ ពាក់ព័ន្ធនឹងស្ថានភាពនេះ ស្ថាបនិកភូមិផ្កាត្រកួន លោក ឌិន សុមេធារិទ្ធិ និងលោក លី ឡុង ព្រមទាំងស្ថាបនិកក្រុមហ៊ុនជាច្រើនទៀតបានរួមកំលាំងគ្នាបង្កើតយុទ្ធនាការប្រមូលទិញផ្លែតាង៉ែន របស់ប្រជាកសិករ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដើម្បីជួយសម្រួលទីផ្សារលក់ដល់ពួកគាត់ លើកទឹកចិត្តប្រជាកសិករ ព្រមទាំងគាំទ្រផលិតផលក្នុងស្រុកផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here