តំណាង HK7 ចេញមុខលាតត្រដាងការពិត

0

បន្ទាប់ពីមានការយល់ច្រឡំមួយផ្ទុះឡើងពាក់ព័ន្ធជាមួយការឆបោក តំណាង HK7 មួយរូបដែលត្រូវបានគេចោទប្រកាន់បានចេញមុខហើយ។ ក្នុងនោះក្រុមហ៊ុនHK7 ក៏ប្រកាសដាក់បណ្ដឹងពាក់ព័ន្ធនឹងជនបង្ខូខឈ្មោះទៅកាន់ផ្លូវច្បាប់ផងដែរ។

បន្ទាប់ពីម្ចាស់ហ្វេកប៊ុកមួយដែលប្រើអាខោនឈ្មោះ រឹង មាំ បានក្លាយជាជនរងគ្រោះ ព្រោះតែបានជនអនាមិកមួយរូបប្រើឈ្មោះតំណាងចែកចាយរបស់ក្រុមហ៊ុន HK7 ឆបោកប្រាក់មួយចំនួននោះបានធ្វើឱ្យមានការយល់ច្រឡំមិនតិចទេ ថាអ្នកស្រី ម៉ក់ ឡាលន ដែលជាម្ចាស់ដេប៉ូ HK7 ប្រចាំខេត្តព្រះសីហនុ គឺជាអ្នកឆបោកប្រាក់របស់ជនអនាមិកនោះ។ ផ្អែកតាមរឿងរ៉ាវដែលបានកើតឡើងបានបញ្ជាក់ថា ជនអនាមិកបានប្រើអាខោនមួយដោយដាក់ឈ្មោះថា បោះដុំគ្រឿងក្រអូបគ្រប់ប្រភេទ ហើយបានយករូបរបស់អ្នកស្រី ម៉ក់ ឡាលន ធ្វើជាអត្តសញ្ញាណម្ចាស់អាខោន។ បន្ទាប់មកម្ចាស៊គណនីឈ្មោះ រឹង មាំ ក៏បានកុហ្មង៊ផលិតផល HK7 អស់ប្រមាណជិត 200$ ដោយវេរលុយរួចហើយ បែជាគ្មានទំនិញឱ្យ។

រឿងរ៉ាវនេះមានការភ្ញាក់ផ្អើលបន្ទាប់ពីម្ចាស់អាខោនឈ្មោះរឹងមាំបង្ហោះជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់ម្ចាស់ដេប៉ូ គឺអ្នកស្រី ម៉ក់ ឡាលន ហើយបន្ទាប់ពីមានការស៊ើបសួរ ទើបដឹងថានោះជាអាខោនឆបោក។ មកទល់ពេលនេះម្ចាស់អាខោន រឹង មាំ បានលុបចោលនូវការបង្ហោះដែលបង្ករឱ្យមានការប៉ះពាល់ នោះហើយ ហើយក៏កំពុងតែប្រកាសស្វែងរកជនអនាមិក ដែលប្រើគណនីក្លែងក្លាយឆបោកនោះផងដែរ។

អគ្គនាយិការក្រុមហ៊ុន HK7 អ្នកស្រី អ៉ឹម សុគន្ធា បានប្រកាសពីការដាក់ពាក្យបណ្ដឹង ដោយអះអាងថានេះជាសកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់ក្រុមហ៊ុន ដោយលោកស្រីថា អ្នកមិនដឹងពីរឿងរ៉ាវពិតអាចយល់ច្រឡំមកលើក្រុមហ៊ុន HK7។ លោកស្រីក៏បានប្រកាសថា រាល់ការទំនាក់ទំនងផលិតផល HK7 ទាំងអស់ គឺក្រុមហ៊ុនសុទ្ធតែមនផេកផ្លូវការប្រចាំតំបន់ និងមានអត្តសញញាណបញ្ជាក់ពីក្រុមហុនច្បាស់លាស់ ដោយសូមកុំឱ្យចេះតែទិញតាមផេក ដែលគ្មានកំណត់សម្គាល់ និងគ្មានការបញ្ជាក់ត្រឹមត្រូវ។

LEAVE A REPLY

Please enter your comment!
Please enter your name here