សមាគមន៍ខេមរបូរី ក្លាយជាទីតាំងផ្គត់ផ្គង់គ្រាប់ពូជធម្មជាតិដ៏សំខាន់មួយនៃប្រជាជនខេត្តសៀមរាប

0

សមាគមខេមបូរី គឺជាទីតាំងបណ្ដុះសួនគ្រាប់ធុញ្ញជាតិមួយដែលត្រូវបានបង្កើតឡើងដោយលោកChristophe Baillet ជាស្ថាបនិក កាលពីឆ្នាំ ២០១៦ ដែលមានទីតាំងនៅលើទឹកដីនៃខេត្តសៀមរាប។ ដំបូងបង្អស់សមាគមនេះត្រូវបានគេបង្កើតឡើងដើម្បីផ្តល់ជាចំណីអាហារផ្សេងៗ ប៉ុន្តែក្រោយមកក៏មានការផ្លាស់ប្ដូរឱ្យក្លាយមកជាសួនបណ្ដុះគ្រាប់ពូជជំនួសវិញ ព្រោះគ្មានវិធីណាល្អជាងនេះក្នុងការជួយផ្តល់ចំណីអាហារដល់ប្រជាជន ជាជាងការផលិតនិងផ្តល់គ្រាប់ពូជឱ្យពួកគេដោយឥតគិតថ្លៃដើម្បីដាំចំណីអាហារដោយខ្លួនឯងដោយចំណាយចំណាយទាបបំផុត។

ក្រៅពីចូលរួមចំណែកនៅក្នុងការ ការពារជីវចម្រុះនៅកម្ពុជា ក៏មានសាលាបឋមសិក្សាមួយ ត្រូវបានសាងសង់នៅជាប់សួនច្បារសម្រាប់ក្មេងអាយុ ៤-៦ ឆ្នាំនៅក្នុងភូមិដើម្បីជួយអប់រំពួកគេ ព្រមទាំងអ្នកភូមិនិងកូន ៗ របស់ពួកគេអំពីការផ្គត់ផ្គង់ចំណីអាហារដែលជាស្បៀងមួយដ៏ចាំបាច់សម្រាប់ទ្រទ្រង់សុខភាពរបស់ពួកគេ ដោយដោយខ្លួនឯង ពិសេសយល់ដឹងពីរបៀបនៃការដាំដុះឱ្យបានត្រឹមត្រូវ និងទទួលបានផលលូតលាស់ល្អតាមបែបធម្មជាតិ និងធ្វើឱ្យប្រាកដថាគ្មានជាតិគីមីប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ពិសេសគឺទទួលបាននូវករស្វែងយល់នូវ សារៈសំខាន់នៃជីវៈចម្រុះ និងការអភិវឌ្ឍន៍ផ្នែកដាំដុះនៅក្នុងប្រទេសកម្ពុជា។
រូបបភាពពី A24 news៖

LEAVE A REPLY

Please enter your comment!
Please enter your name here