តារាហ្វេកប៊ុក Park Boom ខ្មែរ ស្រស់ស្អាតណាស់ ពេលគ្រងឈុតបែបខ្មែរ ចូលវត្ត

0

កាលពីព្រឹកថ្ងៃទី13 ខែកញ្ញា ឆ្នាំ2020 ដែលត្រូវនឹងថ្ងៃវេនកាន់បិណ្ឌទី 11 អ្នកនាង រ៉ៃ សោភា អគ្គនាយិការហាងថែរក្សាសម្ភស្ស Sophea Skincare ដែលត្រូវបានអ្នកលេង Facebook ឱ្យរហ័សនាមថា Park Boom ខ្មែរ ដោយសារតែអ្នកនាងមានមុខមាត់ស្រដៀងនឹងអតីតសមាជិកក្រុម 2NE1 ដ៏ល្បីប្រចាំប្រទេសកូរ៉េនោះ បានដឹកនាំក្រុមការងាររបស់ខ្លួនប្រមាណជាង30រូប ដែលរួមមានទាំងតំណាងចែកចាយផងមកធ្វើបុណ្យរាប់បាត្រតាមប្រពៃណីខ្មែរក្នុងឱកាសបុណ្យកាន់បិណ្ឌ នៅវត្តស្ទឹងមានជ័យ។ នៅក្នុងពិធីនោះអ្នកនាង ត្រូវគេកត់សម្គាល់ថា មានរូបសម្រស់កាន់តែប្លែក ជាមួយនឹងឈុតអាវប៉ាក់ហូលផាមួង បែបខ្មែរ។

អ្នកនាង រ៉ៃ សោភា ឬ Park Boom ខ្មែរបានថ្លែងបញ្ជាក់ថា ដ្បិតថាអ្នកនាងចូលចិត្តតែសំលៀកបំពាក់ស៊ីវិល័យ តែអ្នកនាងក៏ចូលចិត្តនឹងឈុតប្រពៃណីផងដែរ ជាពិសេសនៅពេលចូលវត្តចូលវ៉ា។ អ្នកនាង ក៏ទទូចអោយយុវវ័យចូលរួមលើកស្ទួយសំលៀកបំពាក់ប្រពៃណីខ្មែរ ចូលក្នុងវត្តអារ៉ាមអោយបានច្រើន ជំនួសអោយឈុតលូយឆាយទៅធ្វើបុណ្យទាន។ អ្នកនាងថា ការពិតក្រុមការងាររបស់អ្នកនាងត្រូវជួបជុំគ្នាធ្វើបុណ្យបែបនេះតាំងពីកំឡុងពេលបិណ្ឌមួយ បិណ្ឌពីរមកម្លេះ តែមកពីការងារក្នុងហាងមានភាពមមាញឹកខ្លាំង ហើយក្រុមការងារក៏រវល់ ទើបតែបានធ្វើបុណ្យជុំគ្នាក្នុងថ្ងៃបិណ្ឌទី11នេះ ។ អ្នកនាងថាកន្លងមក ក្រុមការងារធ្លាប់តែជួបជុំគ្នាក្នុងសកម្មភាពដំណើរកំសាន្ត និងសកម្មភាពថធ្វើសប្បុរសធម៌តែប៉ុណ្ណោះ តែសម្រាប់ការចូលវត្តធ្វើបុណ្យរួមគ្នា ដូច្នេះហើយទើបនអ្នកនាងចាត់ទុកថាការធ្វើបុណ្យលើកនេះ គឺជាការបង្កើតនូវអនុស្សាវរីយ៍រួមគ្នាមួយ ហើយក៏ជាការបំផុសឱ្យយុវជនយល់ថាពិធីបុណ្យកាន់បិណ្ឌ គឺជាពិធីសំខាន់ក្នុងនាមជាពុទ្ធសាសនិកគ្រប់រូបផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here