កាក់កបដល់ថ្នាក់ លោកជំទាវ មួយឡេង ប៊ីធី ដកខ្លួនទៅមួយវត្តមិនបាន

0

មកដល់ថ្ងៃទី ១២ កញ្ញា ឆ្នាំ២០២០ នេះ លោកជំទាវ ស្រឿង វ៉ាន្នី អគ្គនាយិកាក្រុមហ៊ុនមួយឡេងប៊ីយូធី នៅមិនទាន់បានទៅមួយវត្តនៅឡើយទេ ខណៈដែលថ្ងៃភ្ជុំធំ កាន់តែកៀកទៅហើយ។ មុខរបរកាក់កបខ្លាំង ម៉ូយចូលដកឃ្លាមិនបានរាល់ថ្ងៃ គឺជាមូលហេតុដែលធ្វើអោយលោកជំទាវ ដាក់គម្រោងទៅវត្តណាក៏មិនបាន។ នេះបើយោងតាមការបញ្ជាក់របស់ម្ចាស់ប្រេនល្បីឈ្មោះរូបនេះ។

លោកជំទាវ ស្រឿង វ៉ាន្នី បានថ្លែងបញ្ជាក់ថា លោកជំទាវលុបចោលគម្រោងដឹកនាំកូនចៅទៅវត្តជុំគ្នាអស់ហើយ ដោយសារតែនៅហាងដែលលក់គ្រឿងអលង្ការ និង ផលិតផលមួយឡេងប៊ីយូធី ភ្ញៀវសម្រុកមកទិញខ្លាំងពេក ដល់ថ្នាក់លោកជំទាវដើរចោល និង បណ្ដោយអោយក្រុមការងារមើលតែម្យ៉ាងមិនកើត។ លោកជំទាវថា ដោយសារប្រូម៉ូហ្សិន ១០ភាគរយលើផលិតផល ML7 MM Queen មុនឱកាសភ្ជុំ បានធ្វើអោយភ្ញៀវសម្រុកមកទិញដល់ហាងដល់ថ្នាក់រកកម្លាំងបញ្ចេញផលិតផលអោយភ្ញៀវមិនបាន ទើបជាហេតុធ្វើអោយលោកជំទាវ មិនទាន់បានស្គាល់មួយវត្តមកទល់ពេលនេះ។ យ៉ាងណាមិញ ស្វាមីរបស់លោកជំទាវ ដែលមានឋានៈជាឯកឧត្តម និងសមាជិកគ្រួសារបានជំនួសមុខអោយលោកជំទាវ ទៅធ្វើបុណ្យបានប៉ុន្មានវត្តហើយ។ លោកជំទាវថា “ក្នុងហាងលក់ដាច់ខ្លាំងពេក អត់ពហរលែងទេ នៅរកស៊ីសិន ស្ដាយលុយ ចាំថ្ងៃភ្ជុំ ចាំទៅវត្តតែម្ដងទៅ ក៏មិនអីដែរ”។ លោកជំទាវថា ទំនងជារហូតដល់ថ្ងៃភ្ជុំ ទើបលោកជំទាវ ទៅស្រុកស្វាមី នៅខេត្តកំពង់ចាម ហើយទៅធ្វើបុណ្យជុំគ្នាតែម្ដង ដើម្បីកុំអោយខាតភ្ញៀវ។ លោកជំទាវព្រលយថា ប៉ុន្មានថ្ងៃតាំងពីបិណ្ឌមួយនេះ ផលិតផលរបស់ក្រុមហ៊ុនមួយឡេង គឺ ML7 និង MM Queen មានការកុម្ម៉ង់ទិញក្នុងមួយថ្ងៃរហូតដល់២ម៉ឺនដុល្លារ ទើបលោកជំទាវ បើបិទហាង ហើយទៅណាទៅណីទាំងអស់គ្នា គឺពិតជាបោះលុយចោល។ លោកជំទាវ នៅក្នុងឱកាសទៅវត្តនាថ្ងៃភ្ជុំ លោកជំទាវ និង ស្វាមី ក៏នឹងមានពិធីចែកអំណោយ ដល់ចាស់ៗ និង អ្នកខ្សត់ខ្សោយផងដែរ ដើម្បីចែករំលែកក្ដីស្រលាញ់៕

LEAVE A REPLY

Please enter your comment!
Please enter your name here