អំណោយទ្រង់ទ្រាយធំ ត្រូវបានក្រុមហុនសេងហាន យកទៅចែកជូនសហគម នៅត្បូងឃ្មុំ

0

ជំនួយរបស់ក្រុមហ៊ុនសេងហាន ដែលរួមអង្ករ ថវិកា និង សម្ភារៈសិក្សាយ៉ាងសន្ធឹកត្រូវបានក្រុមហ៊ុនសេងហាន ដែលជាក្រុមការងារសាងសង់បុរី និង គម្រោងដីឡូតិ៍ យកទៅប្រគល់ជូនប្រជាសហគម និងសិស្សសាលារហូតដល់៥៧០នាក់ នៅខេត្តត្បូងឃ្មុំ។ នេះជាសកម្មភាពដែលដឹកនាំដោយលោក យ៉ន សេងហាន និង ភរិយា ដើម្បីបង្រៀនអោយក្រុមការងារចចែករំលែកធនធាន និង ធ្វើបុណ្យដាក់ទានជួយរំលែកការខ្វះខាតរបស់អ្នកខ្វះខាត។

- Advertisement -

យោងតាមការបង្ហោះរបស់ផេកក្រុមហ៊ុនសេងហាន និងក្រុមការងារបាន  សរសេរថា”:tanabata_tree::tanabata_tree: កុមារា-កុមារី ជាទំពាំងស្នងឬស្សី:tanabata_tree::tanabata_tree::gift:ចែកជូន សម្ភារៈសិក្សា មានៈ សៀវភៅ ប៊ិុច ខ្មៅដៃ ជ័រលុប បន្ទាត់ ដល់សិស្សានុសិស្ស កុមារា កុមារី ពីថ្នាក់មតេយ្យ ដល់ថ្នាក់ទី៦ មានចំនួន៥៧០នាក់ និង លោកគ្រូ អ្នកគ្រូ នាយកសាលា ១៥នាក់ នៅភូមិព្រែកជិីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ!
:airplane: ការជួយជ្រោងជ្រែង កុមារា កុមារីអោយមានការរៀនសូត្រគឺជាការជួយរៀបចំប្រទេសជាតិឱ្យមានការភិវឌ្ឍន៍និងការរីកចំរើន! :four_leaf_clover:យកចិត្តទុកដាក់លើការរៀនសូត្រនិងការអប់រំ ឈ្មោះថា
ការខ្វល់ខ្វាយពីប្រទេសជាតិ!
23/02/2020″

តាមការបញ្ជាក់បន្ថែម មេភូមិ លោកគ្រូអ្នកគ្រូ និងសិស្សសរុប៥៧០នាក់់ ទទួលបានសៀវភៅប៊ិច សម្ភារៈសិក្សា និងថវិកាឧបត្ថម្ភជាថវិកា ខណៈដែលគ្រួសារចំនួន៥៥គ្រួសារទទួលបានអង្ករ១បេទម្ងន់៥០គីឡូ មីមួយកេស និងទឹកប្រាក់មួយចំនួន នៅក្នុងមួយគ្រួសារៗ។ នេះជាសកម្មភាពសប្បុរសធម៌ដែលបានធ្វើឡើងច្រើនដងហើយនៅខេត្តត្បូងឃ្មុំ ដោយនៅតាមបណ្ដាសហគមន៍ជាច្រើនកន្លែងផ្សេងទៀត ក៏លោក យ៉ន សេងហាន ជាម្ចាស់មូលនិធិ ឧស្សាហ៍ដឹកនាំក្រុមការងារបែបនេះចុះធ្វើបែបនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here