ប្រឡូកការងារចង់កន្លះជីវិត លោក ហែម ធឿន ទើបតែស្គាល់ប្រាក់សែនដុល្លារ នឹងការងារចុងក្រោយ

0

មានប្រវត្តិសិក្សាត្រឹមថ្នាក់ទី១០ ហើយទៅធ្វើការជាពលករសំណង់នៅក្នុងប្រទេសថៃ៤ឆ្នាំផង ប្រឡូកការងារជាអ្នកធ្វើការអោយគេ ស្ទើរសព្វផង លោក ហែម ធឿន ទើបតែអាចប្រែខ្លួន បន្ទាប់ពីបានប្រឡូកក្នុងអាជីពជាអ្នកលក់អចលនទ្រព្យ។ លោកថាមិនដែលនឹកស្មានថាខ្លួនអាចមានវាសនាស្គាល់ប្រាក់ម៉ឺន ប្រាក់សែនដុល្លារដូចពេលនេះទេ ដោយសារតែលោកគឺជាកូនអ្នកក្រីក្រ រៀនសូត្របានទាប និង គ្មានដើមទុនរកស៊ី។

- Advertisement -

លោក ហែម ធឿន និយាយថា ក្រោយទទួលបានការបណ្ដុះបណ្ដាលផ្នត់គំនិតជោគជ័យនៅក្នុងក្រុមហ៊ុនសេងហាន លោកក៏មានគំនិតរីកចំរើនជាងមុន ហើយចាប់ផ្ដើមកែប្រែពីមនុស្សមិនសូវមានទ្រឹស្ដី និងមិនសូវមានចំណេះដឹងជ្រៅជ្រះ ទៅជាអ្នកមានជំនាញក្នុងការស្វែងរកអតិថិជន រហូតក្លាយជាមនុស្សជោគជ័យម្នាក់ដែលអាចរកចំណូលបានក្នុងមួយខែរាប់ម៉ឺនដុល្លារ ដោយបានទាំងកែប្រែជីវភាពរបស់ខ្លួនដូចមនុស្សម្នាក់ថ្មី ទាំងខ្លួនមិនមែនជាអ្នកធ្លាប់រៀនបានខ្ពស់ និងមានបទពិសោធន៍លើវិស័យអចលនទ្រព្យ។

លោក ហែម ធឿន បន្តថា រយៈខ្លីជាមួយក្រុមហ៊ុនសេងហាន លោកបានវិវត្តន៍ខ្លួនពីភ្នាក់ងារលក់ធម្មតា ទៅជានាយកប្រតិបត្តិ និងក្លាយជាអ្នកបណ្ដុះបណ្ដាលភ្នាក់ងារលក់រាប់រយផ្សេងទៀត ដោយអាចរកចំណូលបានច្រើន ដោយប្រើតែគំនិតមិនបោះទុនសូម្បី១ដុល្លារ។ មកទល់ពេលនេះ លោកមានលទ្ធភាពជិះ រថយន្ត Land Cruiser 2018 តម្លៃជិត១០ម៉ឺនដុល្លារ មានលទ្ធភាពសង់ផ្ទះតម្លៃជិត១០ម៉ឺនដុល្លារ និងសល់ដីធ្លី ដែលគិតជាទឹកប្រាក់មិនតិចជាង២០ម៉ឺនដុល្លារ ដែលទ្រព្យដ៏ច្រើនទាំងអស់នេះលោកថា បើមិនបានពីអាជីពជាភ្នាក់ងារលក់អចលនទ្រព្យ ប្រហែលជាមួយជីវិតរបស់លោកគ្មានវាសនាបានស្គាល់ប្រាក់ពាន់ប្រាក់ម៉ឺនដុល្លារនោះទេ ផ្អែកតាមសមត្ថភាព និងស្ថានភាពគ្រួសាររបស់លោក។ ជាមួយគ្នានោះលោកក៏ទទូចអោយអ្នកមិនទាន់បោះជំហាននៅក្នុងវិស័យអចលនទ្រព្យ និងអ្នកប្រឡូកក្នុងវិស័យនេះហើយ តែមិនទាន់ជោគជ័យ ត្រូវបន្តស្វែងយល់ពីគន្លឹះជោគជ័យ និង ជម្នះហើយអត់ធ្មត់កុំរុញរា ដើម្បីកែប្រែឱកាសរបស់ខ្លួនតែក្នុងរយៈពេលខ្លីដូចលោក និងភ្នាក់ងារលក់ដីដែលជោគជ័យផ្សេងទៀត។ ជាចុងក្រោយលោកក៏ថ្លែងអំណរគុណដល់ក្រុមហ៊ុនសេងហាន ដែលបានជ្រោមជ្រែង និងផ្ដល់បទពិសោធន៍ល្អៗក្នុងការជំរុញឱ្យលោកមកកាន់ភាពជោគជ័យលើវិស័យអចលនទ្រព្យមួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here