កៀកថ្ងៃសម្ពោធគម្រោងថ្មីជិត១០០ហិកតារ លោក យ៉ន សេងហាន ដូរឡិចស៊ីស570 ឆ្នាំ២០២០

0

តាមគម្រោងនៅពាក់កណ្ដាលខែកុម្ភៈ ក្នុងឆ្នាំ២០២០នេះ ក្រុមហ៊ុនសេងហានអចលនទ្រព្យ នឹងបើកគម្រោងដីឡូតិ៍ប្រមាណជា១០០ហិកតារ នៅតាមបណ្ដោយផ្លូវលេខ៤១ ចន្លោះបង្គោលលេខ១៩ និង ២០ បន្ទាប់ពីគម្រោងជាច្រើនបានទទួលជោគជ័យ។ អ្វីដែលគួរអោយចាប់អារម្មណ៍គឺអគ្គនាយកក្រុមហ៊ុនដ៏សាមញ្ញក្នុងវិស័យដីធ្លីដ៏ធំរូបនេះ បានបង្ហាញរថយន្តឡិចស៊ីស៥៧០ ស៊េរីឆ្នាំ២០២០ ដែលត្រូវគេដឹងថាមានតម្លៃជាង២០ម៉ឺនយ៉ាងកាលីប ធ្វើជាសមាជិកថ្មី។

យោងតាមហ្វេសប៊ុកផ្លូវការរបស់លោក ប៉ន វិសាល ប្រធានទីផ្សារប្រចាំក្រុមហ៊ុន បានសរសេរបង្ហោះ កាលពីថ្ងៃទី៤ កុម្ភៈ មុននេះថា”ខ្ញុំបាទ ប៉ន វិសាល ជាប្រធានទីផ្សារ និង ជាគណកម្មការអចលនទ្រព្យប្រចាំក្រុមហ៊ុនសេងហាន ខ្ញុំសូមចូលរួមអបអរសាទរជាមួយនឹង លោកអគ្គនាយក យ៉ន សេងហាន និង លោកស្រី ម៉ៃ សុម៉ាលី ដែលទទួលបានសមាជិកថ្មីគឺឡាន Lexus 570 Sport ស៊េរីឆ្នាំ 2020 ពណ៌ស ខ្ញុំសូមជូនពរអោយលោកទាំងពីរមានសុខភាពល្អនិងប្រកបកិច្ចការងារទទួលបានភាពជោគជ័យគ្រប់ពេលវេលាដោយក្ដីគោរពនិងស្រឡាញ់ពីខ្ញុំបាទ”។

គួរបញ្ជាក់ផងដែរថា លោក យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុនសេងហាន ត្រូវបានគេស្គាល់ច្រើន បន្ទាប់ពីលោកចេញមុខជួយសង្គមច្រើនឡើងរួមមានការជួយសង់ផ្លូវអភិវឌ្ឍន៍តំបន់មួយចំនួន និងចេញដឹកនាំក្រុមការងារចុះចែកអំណោយ និងផ្ដល់ជំនួយបរិច្ចាគជួយដល់សហគមន៍ក្រីក្រប៉ុន្មានឆ្នាំចុងក្រោយ។ លោកក៏ត្រូវគេស្គាល់ថាជាគ្រូបណ្ដុះបណ្ដាលជំនាញជោគជ័យ និងជាអ្នកជំនួញដ៏ល្បីឈ្មោះមួយរូបផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here