បុគ្គលឆ្នើមផ្នែកអចលនទ្រព្យជាច្រើនរូប ទទួលបានរង្វាន់ជិត៣០ម៉ឺនដុល្លារ

0

កាលពីថ្ងៃទី១ ធ្នូ ឆ្នាំ២០១៩ មុននេះ អ្នកជំនាញផ្នែកអចលនទ្រព្យជាច្រើនប្រចាំក្រុមហ៊ុនសេងហាន បានទទួលការបំពាក់តំណែង ពាន និងរង្វាន់ជាដីឡូតិ៍សរុបជាង២៧ម៉ឺនដុល្លារអាមេរិក នៅសាលាតិចណូ ក្រោមការរៀបចំរបស់ក្រុមហ៊ុនសេងហាន។ នៅក្នុងពិធីនោះ ក៏មានការបណ្ដុះបណ្ដាលជំនាញដល់អ្នកចូលរួមប្រមាណ១៥០០នាក់ ដើម្បីបង្រៀនអោយអ្នកចូលរួមសិក្សាយល់ដឹងពីរបៀបក្លាយខ្លួនជាបុគ្គលជោគជ័យលើមុខជំនួញ ជាពិសេសលើជំនួញអចលនទ្រព្យដីធ្លីផងដែរ។

លោក យ៉ន សេងហាន នាយកក្រុមហ៊ុនដីធ្លីល្បីឈ្មោះ ដែលជាគ្រូឧទ្ទេសនាម បានអះអាងថា ជារៀងរាល់ថ្ងៃក្រុមហ៊ុនសេងហានតែងមានវគ្គបណ្ដុះបណ្ដាលពីជំនាញជោគជ័យលើវិស័យអចលនទ្រព្យក្នុងទ្រង់តូចៗជាប្រចាំ ដើម្បីជួយយុវជន យុវវតីក្មេងៗ ជាពិសេសអ្នកសិក្សាបានត្រឹមថ្នាក់ទាប និងអ្នកមិនសូវមានឱកាសមានការងារល្អ អោយរកចំណូលបានច្រើន។ ក្រោយការបណ្ដុះបណ្ដាលក្រុមហ៊ុនក៏ផ្ដល់ការងារ និងអោយឱកាសដល់សិក្ខាកាមទាំងអស់អនុវត្តន៍ផ្ទាល់លើជំនាញដែលបានសិក្សានោះដែរ ទើបក្រោយពេលពួកគេជោគជ័យ គឺធ្វើពិធីបំពាក់តំណែង និងប្រគល់ពានដល់អ្នកទាំងនោះ ក្នុងពិធីបណ្ដុះបណ្ដាលជំនាញជោគជ័យធំម្ដងៗ។ លោកថាច្រើនលើកមកហើយ ដែលលោកប្រគល់ពានឆ្នើម បំពាក់តំណែង និង ផ្ដល់ជាដីឡូតិ៍តាមតម្លៃផ្សេងៗ លើកទឹកចិត្តដល់អ្នកឆ្នើម ដើម្បីបង្ហាញពីការប្រឹងប្រែងរបស់ពួកគេ។ ជាក់ស្ដែងពិធីដែលបានធ្វើឡើងកាលពីថ្ងៃទី១ ធ្នូ ឆ្នាំ២០១៩ នោះ គឺជាពិធីបណ្ដុះបណ្ដាលជំនាញក្លាយជាសេដ្ឋី ដល់សិក្ខាកាម១៥០០នាក់ ដែលជាវគ្គបណ្ដុះបណ្ដាលទ្រង់ទ្រាយធំ ដែលមានរង្វង់៦ខែម្ដងប្រចាំក្រុមហ៊ុន។ អ្នកជំនាញដែលទទួលបានពាន និងការលើកទឹកចិត្តនៅក្នុងពិធីនោះ មានសរុប៣០នាក់ ដោយអ្នកទាំងនោះ គឺសុទ្ធសឹងតែជោគជ័យពីការមកសិក្សា ហើយអនុវត្តន៍ ក្រោយទទួលការបណ្ដុះបណ្ដាលលើជំនាញអចលនទ្រព្យពីក្រុមហ៊ុនទាំងអស់។ សកម្មភាពនេះក៏ត្រូវបានលោកចាត់ទុកថា គឺជាការរួមចំណែកក្នុងការជួយកាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម ពោលគឺចំពោះអ្នកមានចំណេះដឹងទាប អោយមានជំនាញក្លាយជាបុគ្គលជោគជ័យផងដែរ។

យោងតាមការឧទ្ទេសនាម បុគ្គលដែលជោគជ័យនៅក្នុងថ្ងៃនោះ សុទ្ធតែអះអាងថា ផ្ដើមចេញពីកម្មកររោងចក្រ និងកម្មករសំណង់ឆ្លងប្រទេសភាគច្រើន ដោយក្រោយទទួលបានការបណ្ដុះបណ្ដាលពីក្រុមហ៊ុនសេងហាន ហើយប្រើសមត្ថភាពនិងចំណេះដឹង លើវិស័យអចលនទ្រព្យ អ្នកខ្លះរកចំណូលបានដល់មួយខែជាង១ម៉ឺនដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here