រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បង្ហាញខ្លួនសម្ពោធអាហារដ្ឋានជប៉ុនមួយគួរអោយភ្ញាក់ផ្អើល

0

កាន់តំណែងជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលច្រើនឆ្នាំ គេកម្រឃើញ រដ្ឋមន្ត្រី លោក អង្គវង្ស វឌ្ឍនា បង្ហាញខ្លួនក្នុងពិធីសម្ពោធហាងអាហារដ្ឋានណាស់ ដោយអាជីវកម្មជាប្រភេទហាងសាមញ្ញ គឺរឹតតែកម្រទៅទៀត។ អ៊ីចឹងហើយទើបវត្តមានធ្វើជាគណអធិបតីរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះ កាលពីយប់ថ្ងៃទី៨ វិឆ្ឆិកា ឆ្នាំ២០១៩ នៅហាងលក់ម្ហូបជប៉ុនឈ្មោះ Hikaru ហាក់ធ្វើអោយម្នាក់ៗចាប់អារម្មណ៍ ជាពិសេសក្រុមអ្នកដំណើរ។

លោក អង្គវង្ស វឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បញ្ជាក់ថា ហេតុផលដែលលោកបង្ហាញខ្លួននៅក្នុងពិធីសម្ពោធហាងស្ថិតនៅ ផ្ទះលេខ 240 ផ្លូវ 322 ខាងក្រោយហាងសំលៀកបំពាក់ ហ្សាដូ ជិតទូរទស្សន៍អប្សរាថា ជាលើកទី១ហើយ ដែលលោកត្រូវបានអញ្ជើញអោយធ្វើជាភ្ញៀវកិត្តិយសក្នុងពិធីបើកសម្ពោធហាងលក់ម្ហូបច្នៃពីសាច់គោដ៏ល្បីរបស់ជប៉ុន។ ហេតុផលដែលលោកទទួលសំណើរក្នុងពិធីនេះ គឺដោយសារតែលោកក៏មានចំណូលចិត្តលើហាងសាច់គោប្រចប្រទេស ជប៉ុន ស្របគ្នាដែលក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមដោយអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា និង មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលជាច្រើនទៀត ដែលលោកយល់ថា សុទ្ធតែជាមិត្តភ័ក្ត្រ និងជាអ្នករួមការងារ។ ក្នុងនោះហេតុផលចង់ភ្លក់សាច់គោដ៏ល្បីរបស់ជប៉ុន ដែលយកមកលក់ជាផ្លូវការក្នុងហាង Hikaru ក៏ជំរុញអោយលោកត្រូវតែមកផងដែរ។ លោកបន្តថា គឺជារឿងប្រសើរណាស់ ដែលអ្នកជំនួញជប៉ុនប្រកាសបើកអាហារដ្ឋាននៅកម្ពុជស ដើម្បីអោយពលរដ្ឋខ្មែរ ដែលចង់ទទួលទានសាច់គោពូជរបស់ជប៉ុន ដែលអ្នកណាក៏ជាប់ចិត្ត ហើយមិនចាំបាច់ធ្វើដំណើរទទួលដល់ជប៉ុននោះ។

តំណាងភោជនីយដ្ឋានជប៉ុន Hikaru បញ្ឃាក់ថា មុខម្ហូបនៅក្នុងហាងនេះ គឺសាច់គោល្បីើល្បាញប្រចាំប្រទេសជប៉ុន ដោយនៅជប៉ុនហាង Hikaru នៅក្នុងទីក្រុងតូក្យូ ទទួលបានចំណាត់ថ្នាក់លេខ៣ លើផ្នែមុខរបប។ ក្នុងហាងនេះ ក៏នឹងផ្គត់ផ្គង់អាហារជប៉ុនផ្សេងទៀត ក្នុងហាង Hikaru ដែលទើបបើកក្ដៅៗនៅកម្ពុជាផងដែរ។ តំណាងអាជីវកម្មបញ្ជាក់ថា ក្នុងពេលដីខ្លីសាខាបន្តបន្ទាប់ នៅតំបន់ផ្សេងទៀតនៅភ្នំពេញ និងនៅបណ្ដាខេត្តផងដែរ ដើម្បីពង្រីកយីហោ ក្នុងពេលខាងមុខ។
ខាងក្រោមនេះជាទិដ្ឋភាពសម្ពោធហាងអាហារជប៉ុន Hikaru ដោយមានវត្តមានរដ្ឋមន្ត្រីក្រសួងយុត្តិធម៍ចូលរួម៖

LEAVE A REPLY

Please enter your comment!
Please enter your name here