សម្ដេចហ៊ុន សែន អំពាវនាវឱ្យហូបអំបុកអបអរ ៩ វិច្ឆិកា

0

អត្ថបទ៖ វង្ស សុម៉ាលីន

កាលពីព្រឹកថ្ងៃទី២ ខែតុលា នៅក្នុងកម្មវិធីប្រគល់សញ្ញាបត្រដល់សិស្សនិស្សិតសកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅក្នុងសាលមហោស្របកោះពេជ្រ វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន បានប្រកាសយក ថ្ងៃទី ៩ ខែវិច្ឆិកា និង បន្តរហូតដល់ថ្ងៃបុណ្យអ៉ំទូកខាងមុខនេះ គឺជាថ្ងៃដែលប្រជាជនទូទាំងប្រទេសកម្ពុជា « ហូបអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ»។

នៅសល់មិនប៉ុន្មានថ្ងៃទៀតនោះទេ បុណ្យឯករាជ្យជាតិ ៩វិច្ឆិកា នឹងឈានចូលមកដល់ព្រមជាមួយនឹងកម្មវិធីបុណ្យអ៉ំទូក អកអំបុក សំពះព្រះខែ ដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងែ១០ រហូតដល់ថ្ងៃទី ១២ ខែវិច្ឆិកាខាងមុខនេះ។ សម្ដេចហ៊ុន សែនលោកបាន អំពាវនាវទៅដល់ ថ្នាក់ដឹកនាំគ្រប់ស្ថាប័ន និង សកម្មជន សមាជិក សមាជិកាគ្រប់បក្សនយោបាយ ជាពិសេសបងប្អូនប្រជាពលរដ្ឋ យុវជនយុវនារីកម្ពុជា ឱ្យត្រៀមរៀបចំអំបុកឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៩រហូតដល់ថ្ងៃទី ១២ខែវិច្ឆិការខាងមុខយើងនេះ។

គួររំឮកផងដែរថា កាលពីថ្ងៃទី ៩ ខែមិថុនា កន្លងទៅ សម្ដេចហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាជនខ្មែរឱ្យប្រារព្ធពិធី ហូបនំបញ្ចុកខ្មែរ ដើម្បីបង្ហាញអំពីសាមគ្គិភាព មិត្តភាព ក្ដីស្រឡាញ់ និង ឯកភាពជាតិរួចមកហើយ។ យើងសង្កេតឃើញថាប្រជាជនខ្មែរចូលរួមធ្វើពិធីហូបនំបញ្ចុកនេះយ៉ាងច្រើនកុះករជាពិសេសនៅតាមបណ្ដាខេត្ត។ ទន្ទឹមនឹងនេះដែរ សម្ដេចហ៊ុន សែន ក៏បាន ផ្ញើរសារទៅដល់ ប្រជាជនកម្ពុជា ជាពិសេសភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទាំងអស់ឱ្យចូលរួមកំសាន្តនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដារខេត្តនានា និងកុំភ្លេចត្រៀមអំបុក មានដូងខ្ចី ចេកទុំ …ដើម្បីទទួលទានទាំងអស់គ្នា បង្កើតបរិយាកាសរីករាយ ដើម្បីអបអរពិធីបុណ្យអ៉ំទូកប្រពៃណីជាតិខ្មែរ បង្ហាញអត្តសញ្ញាណជាតិរ ស់ខ្មែរយើង។

LEAVE A REPLY

Please enter your comment!
Please enter your name here