ហង្ស ព្រីន្សយ៉ា នៅតែអះអាងថា កម្ពុជាអាចក្លាយជាហង្សអាស៊ី ក្រោយផ្ទុះប្រតិកម្ម

0

ក្នុងពិធីបើកការិយល័យលក់ដីចម្ការដូងក្រអូបនៅខេត្តពោធិសាត់កាលពីយប់ថ្ងៃទី៣ មេសា លោក ហង្ស ព្រីន្សយ៉ា ដែលមុននេះបន្តិចបានអះអាងថាខ្លួននឹងរួចចំណែកធ្វើអោយកម្ពុជាក្លាយខ្លួនជាហង្សនៅអាស៊ី ហើយរងការិះគន់ភ្លូកទឹកភ្លូកដីពីសំណាក់អ្នកលេងហ្វេសប៊ុកនោះ នោះតែបន្តអះអាងថា កម្ពុជានឹងក្លាយជាហង្សនៅអាស៊ីដោយបានទាំងលើកឡើងនូវយុទ្ធសាស្ត្រ និងហេតុផលយកមកបញ្ជាក់។ នៅចំពោះមុខអភិបាលខេត្តពោធិសាត់ លោកនៅតែប្រកាន់ជំហរថា មិនលើសពី៣ទៅ៥ឆ្នាំទៀតទេ កម្ពុជានឹងក្លាយជាហង្សធំមួយនៅអាស៊ី ខណៈដែលក្នុងពេលនេះ លោកថា កម្ពុជាកំពុងក្លាយជាកូនហង្ស ដែលចាប់ផ្ដើមដុះរោម និងចេះដើរតេះតាស់ៗជាបណ្ដើរៗហើយ។

ថ្លែងក្រោយពិធីកាត់ខ្សែបូរលោក ហង្ស ព្រីន្សយ៉ា និយាយថា កម្ពុជាមិនអាចប្រដូចខ្លួនទៅជាខ្លា ឬជានាគនៅក្នុងតំបន់អាស៊ីបានទេ ប៉ុន្តែកម្ពុជានឹងអាចប្រដូចខ្លួនជាហង្សនៅក្នុងតំបន់ធំមួយក្នុងរយះពេល៣ទៅ៥ឆ្នាំទៀត តាមរយៈយុទ្ធសាស្ត្រពង្រីកកសិកម្ម និង វិស័យសេដ្ឋកិច្ច។ លោកថាសត្វហង្ស គឺសត្វសុភាព ហើយអ្នកណាក៍ស្រលាញ់ អ្នកណាក៍ចង់ធ្វើជាម្ចាស់ ដោយសារតែរូបសម្រស់ និងរូបរាងដ៍ទាក់ទាញរបស់សត្វនេះ។ មិនខុសគ្នាដែរ កម្ពុជា ក៍មិនខុសពីហង្សមួយក្បាលដែរ ដោយសារតែកម្ពុជាមានទាំងធនធានធម្មជាតិ ធនធានចំណេះដឹង ហើយអ្វីដែលសំខាន់គឺកម្ពុជានៅមានកត្តាច្រើនណាស់ដែលអាចក្លាយជាហង្ស និងក្លាយជាប្រទេសអ្នកមានទៅបាន។ លោកឩទាហរណ៍ថា សម្រាប់វិស័យបច្ចេកវិទ្យា និងឩស្សាហកម្មទំនើប កម្ពុជាមិនអាចទៅរួចជាមួយប្រទេសក្នុងតំបន់នោះទេ ប៉ុន្តែពឹងលើសណ្ឋានដី និងវិស័យកសិកម្មតែមួយផ្នែកក៍កម្ពុជាអាចក្លាយជាហង្សធំមួយ ដែលអារកចំណូលចូលហោប៉ៅពលរដ្ឋ និងជួយអោយកម្ពុជារួចផុតពីបន្ទាត់ក្រីក្របានដែរ។ លោកបន្តលើកឡើងថា នៅក្នុងពេលនេះក្រុមហ៊ុនហង្សម្ចាស់ដីរបស់លោក បានបោះទុនវិនិយោគប្រមូលទិញដីទុកចោលរបស់ពលរដ្ឋរាប់ម៉ឺនហិកតារនៅក្នុងបណ្ដាខេត្តសំខាន់ៗ រួមមានខេត្ត កំពត ខេត្តពោធិសាត់ ខេត្តមណ្ឌលគីរី និងខេត្តសៀមរាប ជាដើម ដើម្បីវិនិយោគដាំដុះជាចម្ការធុរ៉េន ជាចម្ការដូងក្រអូប ជាចម្ការប័រ និងជាចម្ការក្រូចជាដើម ដោយក្រុមហ៑ុនរបស់លោកបានទាំងប្តើយុទ្ធសាស្ត្តពុះដីធំៗទាំងនោះ ជាចម្ការមួយហិកតារៗលក់អោយពលរដ្ឋ ក្នុងលក្ខណ្ឌបង់រំលោះ ឬ បង់ផ្ដាច់ ដើម្បីអោយពលរដ្ឋបានរួមចំណែកធ្វើជាអ្នកវិនិយោគក្នុងគម្រោងរបស់លោក។

លោកបន្តថា នៅក្នុងដំណាក់កាលកំពុងឈូសឆាយ និងធ្វើការដាំដុះនេះ កម្ពុជាមើលមិនទាន់ឃើញថាខ្លួនគឺជាហង្សដូចអ្វីដែលលោកអះអាងនោះទេ ប៉ុន្តែនៅរយៈពេល៣ឆ្នាំក្រោយ ទៅ៥ឆ្នាណក្រោយ ក្នុងពេលដែលដីទំនេរ ដីមិនប្រើការដែលលោកវិនិយោគហើយពុះជាឡូតិ៍ទាំងៗនោះប្រែក្លាយជាចម្ការដំណាំ ដែលលក់បានចំណូល នៅពេលនោះហើយដែលកម្ពុជានឹងមើលឃើញថាខ្លួនគឺជាប្រទេសដែលអាចទាក់ទាញក្រុមវិនិយោគទុនបរទេស និងអន្តរជាតិកម្រិតណា។ លោកថាកន្លងមកបណ្ដាក្រុមហ៊ុនតូចធំៗ រមែងប្រើតែយុទ្ធសាស្ត្រដាំដុះចម្ការតែម្នាក់ឯង ហើយនៅពេលចម្ការទាំងមូលធំពេក ប្រើទុនមកទប់លឬងរួចក៍បោះបង់ចោល ធ្វើអោយកម្ពុជានៅតែមានដីអត់ប្រយោជន៍សេសសល់ពាសវាលពាសកាល ប៉ុន្តែរូបលោកលោកមើលឃើញថា មានតែការចូលរួមពីសំណាក់បងប្អូនក្នុងស្រុក ដែលរួមចំណែកធ្វើជាម្ចាស់ចម្ការ ម្ចាស់ភាគហ៊ុនប៉ុណ្ណោះ ទើបអាចអោយវិស័យកសិកម្មនៅក្នុងប្រទេសទាំងមូលឈានឡើងថល់កំពូល។ លោកថ្លែងបញ្ជាក់ថា”កាលពីមុនក្រុមហ៊ុនធំៗគាត់ធ្វើចម្ការតែម្នាក់ឯង ចឹងទោះចង់មិនចង់ដើមទុនដែលគាត់ប្រឹងធ្វើគឺនឹងបាត់និរន្តរភាព ប៉ុន្តែរូបខ្ញុំ ខ្ញុំហ៑ាននិយាយថាកម្ពុជានឹងក្លាយជាហង្សនៅអាស៊ីទៅបាន គឺដោយសារតែក្នុងពេលនេះ ខ្ញុំចាប់អារម្មណ៍ថាគម្រោងលក់ចម្ការរបស់ក្រុមហ៊ុនទៅកាន់បងប្អូនយើង គឺបងប្អូនយើងរួមគ្បាទិញច្រើន ចឹងបើមួយគ្រួសារៗសុទ្ធតែមានចម្ការ ហើយចម្ការទាំងនោះត្រូវបានថែទាំដោយក្រុមហ៊ុនដើម្បីអោយកកើតជាដំណាំលើផ្ទៃដីដែលក្រុមហ៊ុនប្រកាសលក់រាល់ថ្ងៃ តើកម្ពុជានឹងខ្វះភោគផលទៀតទេ ហើយបើកម្ពុជាក្លាយជាប្រទេសនាំចេញកសិកម្មធំមួយក្រៅពីអង្ករដែលធ្លាប់មាន តើកម្ពុជាអាចចាត់ទុកថាជាហង្សនៅអាស៊ី ឬក្នុងតំបន់បានឬ មិនបាន?”។

លោកហង្ស ព្រីន្សយ៉ា បន្តថា នៅក្នុងពេលនេះក្រុមហ៑ុនរបស់លោកបោះទុនរាប់លានដុល្លារទិញដីនៅខេត្តមណ្ឌលគីរីវិនិយោគដាំប័រ ទិញដីនៅខេត្តកំពតវិនិយោគដាំធុរ៉េន ទិញដីនៅខេត្តពោធិសាត់វិនិយោគដាំធុរ៉េន និងដូងក្រអូប និងទិញដីនៅខេត្តសៀមរាបវិនិយោគដាំដូងក្រអូប ដោយពុះលក់បង់រំលោះបានច្រើនពាន់ហិកតារមកហើយ ខណៈដែកក្រុមហ៊ុនក៍បានសហការជាមួយថៃដែលជាស្ដេចកសិកម្មអោយជួយបច្ចេកទេសក្នុងការដាំដុះ និងមើលថែដំណាំទាំងនោះ ដើម្បីអោយដីចម្ការដែលបងប្អូនបានទិញគឺពិតជាមានអ្នកមើលថែ និងដាំដុះដំណាំអោយដូចក្នុងកិច្ចសន្យា ដើម្បីអោយ៤ឆ្នាំក្រោយ គឺចម្ការដែលបានទិញពីក្រុមហ៊ុនហង្សម្ចាស់ដីរបស់លោកមានផ្លែផ្កាពិតប្រាកដ។ ក្នុងនោះក្រុមហ៊ុនក៍ទើបតែចុញកិច្ចព្រមព្រៀងជាមួយមហាយក្សចិន ក្នុងការផ្គត់ផ្គង់ធុរ៉េន និងដូងក្រអូប ក្នុងជំហានដំបូងគឺ២ម៉ឺនហិកតារនៅរយៈពេល៣ឆ្នាំក្រោយ ដែលតម្រូវអោយក្រុមហ៊ុនត្រូវតែពន្លឿនលើការឈូសឆាយ និងដាំដុះដំណាំជូនពលរដ្ឋដែលទិញចម្ការពីក្រុមហ៊ុន មិនអោយភ័យរឿងបានតែដីហើយគ្មានដំណាំ ឬមានដំណាំហើយគ្មានទីផ្សារទទួលទិញនោះឡើយ។

ឯកឧត្តម ចេង ឡៃ អភិបាលរង នៃគណអភិបាលខេត្តពោធិ៍ បានគូសបញ្ជាក់ថា កម្ពុជាពិតជាអាចក្លាយជាហង្សនៅអាស៊ីបាន ប្រសិនបើក្រុមហ៊ុនហង្សម្ចាស់ដី ដែលប្រកាសវិនិយោគលើដីរាប់ម៉ឹនហិកតារដែលដីទាំងនោះភាគច្រើនជាដីកសិកម្មពលរដ្ឋទុកចោល អោយក្លាយជាចម្ការទ្រង់ទ្រាយធំៗ ដែលជួយអោយកម្ពុជាអាចផ្គត់ផ្គង់ផលិតផលធុរ៉េន ដូងក្រអូប និង ប័រ ឈានដល់ការនាំចេញដូចការគ្រោងទុក។ លោកថាគម្រោងអចលនទ្រព្យកូនកាត់របស់ក្រុមហ៊ុនហង្សម្ចាស់ដី គឺជាយុទ្ធសាស្ត្រខ្លាំងមួយដែលជួយអោយដីទមនេរក្លាយជាចម្ការធម្មជាតិ ហើយវាជារឿងល្អណាស់ដែលពលរដ្ឋគ្រាន់តែតីញដីចម្ការក៍មានក្រុមការងាររបស់ក្រុមហ៊ុនដាំដុះចម្ការអោយដោយរង់ចាំតែទទួលផល ដែលលោកក៍មើលឃើញថាបើគម្រោងមួយនេះទទួលជោគជ័យ គឺប្រទេសកម្ពុជានឹងក្លាយជាប្រទេសកសិផលធំមួយ ដោយសារតែពលរដ្ឋភាគច្រើនគឺជាម្ចាស់ចម្ការ ហើយក្រុមហ៊ុនគ្រាន់តែវិនិយោគទិញផល ដែលមិនពិបាករឿងចំណាយ និងគ្រប់គ្រងដើមទុនតែឯងដូចក្រុមហ៊ុនធ្វើគម្រោងកសិកម្មធំៗកន្លងមក។

គួរបញ្ជាក់ថា នៅក្នុងពិធីកាត់ខ្សែបូរបើកសម្ពោធការិយាល័យលក់ដីចម្ការនៅខេត្តកំពតនោះ ក៍មសនពិធីជប់លៀងទ្រង់ទ្រាយធំ ពិធីចាប់ឆ្នោតយកចម្ការ យកប័ណ្ណបញ្ចុះតម្លៃ និងទៅកម្សាន្តនៅម៉ាកាវ ក៍មានវត្តមានតារាល្បីគឺ កញ្ញា ឱក សុគន្ធកញ្ញា អ្នកនាង ចាន់ កែវនិមល និង លោក ជា វិបុល បង្កបរិយាកាសយ៉ាងអឹកអធឹកផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here