១៣ប្រទេស បើកកិច្ចប្រជុំលើនាវា ដើម្បី អាសុី-អុឺរ៉ុប

0

តាំងពីថ្ងៃទី៣០ មីនា មកម្លេះដែលបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់អាសុី និងអុឺរ៉ុប តំណាងអោយ១៣ប្រទេស ដោយរួមមានតំណាងអង្គទូតចូលរួមផង បានជួបប្រជុំគ្នា និងបង្កើតអនុស្សាវរីយ៍ជាមួយគ្នានៅលើនាវាទំនើបកម្រិតអន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នាមួយនៅអំឡុងឆ្នាំខាងមុខ។

លោកស្រី Sara Valdes Bolano តំណាងអ្នករៀបចំកម្មវិធីបានអះអាងថា មូលហេតុនៃការជួបប្រជុំគ្នានេះ គឺដោយសារបណ្ដារប្រទេសអាស៑ាន និង អុឺរ៉ុប ចង់រកដំណោះស្រាយអោយកាន់តែប្រសើរលើវិស័យសេដ្ឋកិច្ច ការទូត បច្ចេកវិទ្យា និង ពាណិជ្ជកម្មជាដើម។ លោកស្រីថា ជំនួបនេះជាលើកទីមួយ ហើយត្រូវបានអញ្ជើញច្រើនប្រទេស ប៉ុន្តែបណ្ដាលមកពីតំណាងប្រទេសមួយចំនួនរៀបចំខ្លួនមិនទាន់ ទើបមានតែ១៣ប្រទេសចូលរួម ហើយក្រៅពីការពិភាក្សា ក៍ដូចជាជិះកប៉ាល់ដែលមានកម្រិតអន្តរជាតិនេះ សប្បាយជុំគ្នាផង។

លោក ឡេង ធារិទ្ធ នាយកមជ្ឈមណ្ឌលមេគង្គ ដើម្បីសិក្សាយុទ្ធសាស្ត្រ និងជាអ្នកសម្របសម្រួលកម្មវិធី Asia Europe Straegy នេះ បានអះអាងថា ក្នុងចំណោមអ្នកចូលរួមពិភាក្សាលើទឹកពេញរយៈពេល៤ថ្ងៃនេះ ក៍មានដំណើរទស្សនិកាមដងទន្លេមេគង្គ ដូចជាទៅកម្សាន្តនៅភ្នំហាន់ជ័យខេត្តកំពង់ចាម និងទៅទស្សនកិច្ចតំបន់ធ្វើក្អមខ្លាំងនៅខេត្តកំពង់ឆ្នាំងជាដើម ដើម្បីអោយកាន់តែស្គាល់ពីតំបន់ទេសចរណ៍មួយចំនួនរបស់កម្ពុជានៅតាមដងទន្លេ។ ជាលទ្ធផលលោកថា ក្រៅពីទទួលបាននូវដំណោះស្រាយជាច្រើន ពោលគឺយល់គ្នាទៅវិញទៅមក ដោយដឹងពីបញ្ហា និងតម្រូវការនៃប្រទេសនីមួយៗ និងកាន់តែធ្វើអោយមានទំនាក់ទំនងទ្វេរដងរវាងប្រទេសនិងប្រទេស រវាងតំបន់អាស៑ាន និង អុឺរ៉ុប។ គម្រោងនេះទើបតែជាលើកទី១ប៉ុណ្ណោះ ប៉ុន្តែឹងធ្វើឆ្នាំក្រោយៗទៀត ដោយគម្រោងលើកក្រោយ អាចនឹងមានការចូលរួមដល់កម្រិតរដ្ឋមន្ត្រីតំណាងប្រទេសនីមួយៗ ដើម្បីអោយលទ្ធផលនៃកិច្ចពិភាក្សាកាន់តែមានប្រសិទ្ធិភាព ក្នុងការយកទៅអនុវត្តន៍ក្រោយកិច្ចប្រជុំ។

នៅក្នុងពិធីនោះក៍មានវត្តមានតារាសិល្បៈនិងអ្នកជំនួញធំៗចូលរួមផងដែរ ខណៈដែលកម្មវិធីនេះរៀបចំដោយ Terraverde Travel, Incentives និង Events.

LEAVE A REPLY

Please enter your comment!
Please enter your name here