អុិន​ ​សុ​ភិន​ ​បង្ហោះ​សារ​យ៉ាង​រសើប​ ​ក្រោយ​ជម្រើសជាតិ​កម្ពុជា​ ​ចាញ់​បារ៉ែន​ ​

0

ខណៈ​ដែល​អ្នកគាំទ្រ​ខ្លះ​បង្ហាញ​អារម្មណ៍​ខកចិត្ត​ ​ដែល​ក្រុម​កម្ពុជា​បរាជ័យ​ ​ក្នុង​ជំនួ​ ​ជម្រុះ​ ​World​ ​Cup​ ​ជុំ​ទី២​ ​រវាង​ក្រុម​កម្ពុជា​ ​និង​ ​បារ៉ែន​ ​លោក​ ​អុិន​ ​សុ​ភិន​ ​បែរជា​នៅតែ​បង្ហាញ​ការ​គាំទ្រ​ ​និង​ពេញចិត្ត​ ​ដោយ​បាន​បង្ហោះ​សារ​មួយ​ធ្វើឲ្យ​ក្រុមកីឡា​ករ​ជម្រើសជាតិ​ ​អាន​ហើយ​មិន​រំភើប​មិនបាន​។​ ​លោក​គឺជា​ផលិតករ​ល្បីឈ្មោះ​ ​ប៉ុន្តែ​នៅពេល​លះបង់​ទៅ​គាំទ្រ​ដោយ​ផ្ទាល់​ ​ហើយ​ថែមទាំង​បង្ហោះ​សារ​យ៉ាង​រសើប​បែបនេះ​ទៀត​ ​តើ​អ្នកណា​មិន​យល់ថា​លោក​គឺជា​ផលិតករ​ ​ដែល​មាន​បេះដូង​ជា​អ្នក​បាល់ទាត់​។​ ​

​យោង​តា​មហ្វ្រេស​ផ្លូវការ​ ​លោក​ ​អុិន​ ​សុ​ភិន​ ​បាន​បង្ហោះ​ក្រោយ​បញ្ចប់​ការប្រកួត​បាល់ទាត់​ថា​”​55,000នាក់​សំរាប់​ថ្ងៃនេះ​ ​(​10​/​09​/​2019​)​ ​កម្ពុជា​គាំទ្រ​បាល់ទាត់​ណាស់​ ​ទោះ​ចាញ់1​-​0​ ​ក៏​នៅតែ​គាំទ្រ​កីឡាករ​ជំ​រេី​សជាតិ​យេីង​ដែរ​ ​ស៊ូ​ៗ​បន្ត​ទៀត​ខ្ញុំ​គាំទ្រ​អ្នកជា​និច្ច​”​។​ ​ការ​បង្ហោះ​សារ​ ​អម​ដោយ​រូបភាព​ទៅ​អង្គុយ​ទស្សនា​របស់​លោក​ ​បាន​ធ្វើឲ្យ​មានការ​សរសើរ​យ៉ាង​ខ្លាំង​ ​ថា​លោក​ពិតជា​ផលិតករ​ ​ដែល​មាន​បេះដូង​កីឡា​យ៉ាង​ពិតប្រាកដ​ ​ដោយ​ក្រី​ពី​បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន​បង្កើត​ក្រុមបាល់ទាត់​មហាហង្ស​ ​ដោយ​ប្រមែប្រមូល​តា​រាៗ​ឲ្យ​ក្លាយជា​អ្នក​បាល់ទាត់​អាជីព​ ​ដើម្បី​បំផុស​ឲ្យ​មានការ​គាំទ្រ​កីឡាករ​បាល់ទាត់​នៅ​កម្ពុជា​ ​ក៍​បាន​ចំណាយពេល​ដ៏​មមាញឹក​ទៅ​ទស្សនា​បាល់ទាត់​ដោយ​ផ្ទាល់​ដល់​ស្តាត​អូឡាំពិក​ទៀត​។

- Advertisement -

​ជាមួយនឹង​សារ​លើកទឹកចិត្ត​ ​ដោយ​មិន​បណ្ដុះ​បង្អាប់​ជម្រើសជាតិ​កម្ពុជា​ ​ដែល​មិន​អាច​ទប់​ស្មើ​ ​ឬ​ ​យកឈ្នះ​ក្រុម​បារ៉ែន​ ​លោក​ក៏​ធ្លាប់​ប្រកាស​ជា​រឿយ​ៗ​ថា​ ​បើ​ទោះ​លោក​ជា​អ្នក​សិល្បៈ​ ​ប៉ុន្តែ​លោ​ក​ក៍​មាន​ទឹកចិត្ត​ស្រលាញ់​ ​និង​ចង់​បំផុស​ពី​វិស័យ​កីឡាករ​ផង​ដែរ​ ​ទើប​លោក​តែង​ចំណាយពេល​វេលា​ ​និង​ធនធាន​ផ្ទាល់ខ្លួន​ ​គាំទ្រ​ដល់​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​។​ ​ក្នុង​នោះ​លោក​ក៏បាន​បន្ត​គៀ​គរ​តារា​ល្បី​ ​ទាំង​ក្នុង​ ​និង​ក្រៅ​ផលិតកម្ម​ ​ឲ្យ​ស្ម័គ្រចិត្ត​ចូលលេង​បាល់ទាត់​កាន់តែ​ច្រើន​ ​ក្នុង​ក្រុម​ ​មហាហង្ស​ ​ដើម្បីឲ្យ​វិស័យ​មួយ​នេះ​ ​កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្ពស់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ ​ការប្រកួត​ជម្រុះ​វគ្គ​ ​World​ ​Cup​ ​រវាង​ក្រុម​កម្ពុជា​ ​និង​ក្រុម​បារ៉ែន​ ​នៅ​ស្ដា​ត​អូឡាំពិក​កាលពី​ថ្ងៃទី១០​ ​កញ្ញា​ ​ក្រុម​កម្ពុជា​បាន​ចាញ់​បារ៉ែន១ទល់នឹង​សូន្យ​ ​ប៉ុន្តែ​គេ​នៅ​មើលឃើញ​ថា​ ​អ្នកគាំទ្រ​របស់​កម្ពុជា​ ​ពេញចិត្ត​ចំពោះ​លទ្ធផល​នៅក្នុង​ថ្ងៃ​នោះ​។​ ​លោក​ ​អុិន​ ​សុ​ភិន​ ​ក៏​ជា​អ្នកគាំទ្រ​ជម្រើសជាតិ​កម្ពុជា​ ​យ៉ាង​ងប់​ងល់​ផង​ដែរ​ ​ដោយ​ថែមទាំង​ទទូច​ឲ្យ​បន្ត​លើកទឹកចិត្ត​ជូន​ដល់​កីឡាករ​កម្ពុជា​ផង​ ​ដែល​នេះ​គឺជា​សារ​ដ៏​មានតម្លៃ​មួយ​ ​ក្នុង​ការ​បំផុស​ឲ្យ​មានការ​ចាប់អារម្មណ៍​លើ​វិស័យ​បាល់ទាត់​៕​

SHARE