ហង្សម្ចាស់ដី អំពាវនាវអោយជួយសាលាដែលត្រូវភ្លើងឆេះ នៅខេត្តកំពង់ឆ្នាំង

0

ក្នុងពិធីប្រគល់អំណោយកាលពីថ្ងៃទី ២ កក្កដា ម្ចាស់ក្រុមហ៑ុនហង្សម្ចាស់ដី និងសមាជិកក្រុម Eco Hero បានអំពាវអោយមានការបរិច្ចាគជួយដល់សាលាមួយកន្លែង ដែលត្រូវភ្លើងឆេះខ្ទេចខ្ទីរ កាលពីថ្ងៃទី៩ មិថុនា កន្លងទៅនោះ។ លោកក៍ប្រកាសនឹងបន្តជួយដល់សាលាមួយនេះ ដរាបណាសាលាទាំងមូលនៅតែមានការខ្វះខាតនោះផងដែរ។

- Advertisement -

ក្នុងពិធីប្រគល់ទឹកប្រាក់របស់ក្រុមហ៑ុនចំនួន៤លានរៀល ជូនដល់សាលានាថ្ងៃនោះ លោក ហង្ស ព្រីន្សយ៉ា ម្ចាស់ក្រុមហ៑ុនហង្សម្ចាស់ដី តំណាងអោយសមាជិកក្រុម Eco Hero ដែលជសម្ចាស់មូលនិធិ បានអះអាង បន្ទាប់ចុះទៅដល់ទីតាំងកើតហេតុ ស្ថិតនៅភូមិឆ្នុកទ្រូ តំបន់យុគន្ធរ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ពិតជាប្រឈមនឹងការខ្វះខាតក្នុងការសាងសង់ឡើងវិញ ប្រាកដមែន ខណៈដែលសិស្សខ្វះអគារសិក្សាព្រោះតែភ្លើងឆេះនោះ ក៍ភាគច្រើនជាក្មេងនៅក្នុងសហគមន៍ក្រីក្រ ដែលសុទ្ធតែត្រូវការជំនួយ។ លោកថា សាលាមួយនេះ ត្រូវបានភ្លើងឆេះព្រោះតែផ្ទុះសេខ្សែរភ្លើងសូឡា ហើយអ្វីដែលលោកបានចុះទៅដល់ គឺសាលានៅត្រូវការជំនួយសប្បុរសធម៍ច្រើនទៀតខ្លាំងណាស់ ដើម្បីអាចសាងសង់ឡលងវិញ។ លោកទទូចអោយសប្បុរសជនស្រុះដៃគ្នាជួយដល់សាលាមួយនេះ ដើម្បីអោយក្មេង ដែលប្រាឈមនឹងខ្វះកន្លែងសិក្សា មាន កថ្នាលបណ្តុះបណ្តាលរបស់ខ្លួនឡើងវិញ។ ក្នុងនោះ ក៍ដើម្បីអោយសិស្សានុសិស្សបានត្រលប់មកសិក្សាអោយជាប់លាប់វិញ ដើម្បីបន្តតំណែងជាទំពាំងស្នងឬស្សីដ៏រឹងមាំរបស់ជាតិ។

លោក ហង្ស ព្រីន្សយ៉ា បន្តទៀតថា ក្រោយបញ្ចប់បេសកកម្មប្រគល់ថវិការួមចំណែកជួយដល់សាលានេះ លោកក៍នឹងដឹកនាំក្រុមការងាររបស់ហង្សម្ចាស់ដីនិងសមាជិកក្រុម Eco Hero ទាំងអស់ យកថវិកាទៅប្រគល់ជូនកូនខ្មែរមួយរូបដែលធ្វើគ្រឿងយន្ត ហើយអាចអោយនិយាយភាសាខ្មែរ ក្នុងពេលបន្តបន្ទាប់គ្នាផងដែរ៕

SHARE