ហង្ស ព្រីន្សយ៉ា ហួសចិត្តរឿង គេចង់ធ្វើសុី និងចង់ជំរិតទារប្រាក់ពីក្រុមហ៑ុនហង្សម្ចាស់ដី

0

ខណៈដែលមានព័ត៍មានបំផ្លើសថា ក្រុមហ៑ុនងហង្សម្ចាស់ដីបានលក់ដីខ្យល់ និងបានបំផ្លើសថាគម្រោងមួយនេះ បានគេចពីការចោទប្រកាន់របស់ព្រះរាជអាជ្ញាខេត្តបាត់ដំបងនោះ លោក ហង្ស ព្រីន្សយ៉ា ជាអ្នកសេដ្ឋកិច្ចវិទូ និងជាម្ចាស់ក្រុមហ៑ុនបានអះអាង ក្រោយមានការចោទប្រកាន់ពីព្រះរាជអាជ្ញានៅខេត្តបាត់ដំបង លោកបានយកឯកសាទិញដីក្នុងគម្រោងឋានព្រះឥន្ទអោយមើលដោយមិនបានគេច និងហ៑ានយកក្បាលមកបញ្ជាក់ថា លោកនឹងយកក្បាលមកធានាប្រសិនបើមានអតិថិជនណាម្នាក់ទិញដីគម្រោងឋានព្រះឥន្ទ ហើយមិនបានចម្ការ។ លោកថានេះជាករណីចាប់ជំរិត និងធ្វើសុីពីភាគីណាមួយដែលចង់បង្ខូចឈ្មោះក្រុមហ៑ុនលោកដោយបានដាក់បណ្ដឹងបំផ្លើសទៅកាន់ព្រះរាជអាជ្ញាខេត្តបាត់ដំបង ហើយនៅពេលដែលលោកចូលខ្លួនទៅបំភ្លឺ តបតាមការកោះហៅ បែរជាមានបុគ្គលម្នាក់ស្នើអោយលោកប្រគល់លុយ៩មុឺនដុល្លារ ដើម្បីកុំអោយវែងឆ្ងាយ។

- Advertisement -

លោកថា ក្រោយពេលអាជ្ញាធរបានចាប់តំណាងរបស់ក្រុមហ៑ុនលោកទៅសួរចម្លើយ លោកបានចូលខ្លួនទៅបកស្រាយភ្លាមៗ ដោយបានទាំងប្រមូលឯកសារយកទៅបញ្ជាក់ ដើម្បីអោយដឹងថា គម្រោងលក់ដីចម្ការពុះឡូតិ៍របស់លោកទាំងអស់ មិនថានៅខេត្តបាត់ដំបង ពោធិសាត់ ឬ សៀមរាប ដែលបានប្រកាសឡើង គឺសុទ្ធតែមានដីសម្រាប់ប្រគល់ជូនអតិថិជនទាំងអស់។ លោកថានៅពេលលោកទៅជួបមន្ត្រីអាជ្ញាធម៍ប្រចាំខេត្តបាត់ដំបង ហើយបានអោយកូនចៅប្រមូលយកឯកសារទិញដីពីពលរដ្ឋ ដើម្បីបញ្ជាក់ថា ក្រុមហ៑ុនរបស់លោកពិតជាមានដីតាមចំនួនហិកតារ ដែលបានប្រកាសលក់ ក៍ស្រាប់តែមានមនុស្សម្នាក់ក្នុងចំណោមមន្ត្រីដែលឃាត់ខ្លួនលោក ក្នុងពេលទៅបកស្រាយជំនួសកូនចៅនោះ តម្រូវអោយលោកប្រគល់លុយ៩មុឺនទៅ នោះរឿងរ៉ាវដែលបានចោទប្រកាន់នោះ នឹងត្រូវបញ្ចប់។ លោកសារភាពថា មុនពេលកូនចៅរបស់លោកប្រមូលប្លង់ និងឯកសារដីទៅបំភ្លឺនៅខេត្តបាត់ដំបងមិនទាន់ មន្ត្រីអាជ្ញាធរពិតជាឃាត់ខ្លួនលោកមែន ប៉ុន្តែក្រោយការបកស្រាយ ការដោះលែងត្រូវបានធ្វើឡើង ដោយសូម្បីតែព្រះរាជ្ញាខេត្តបាត់ដំបងក៍មិនព្រមទទួលជួបលោក ក្នុងការទៅបំភ្លឺនោះដែរ ដោយគិតតែមានមនុស្សមកនិយាយអោយលោកប្រគល់លុយ៩មុឺនដុល្លារ ទើបមិនវែងឆ្ងាយច្រើន។ លោកថាខ្លួនឯកសារបញ្ជាក់ច្បាស់ពីគម្រោងឋានព្រះឥន្ទ និងថាខ្លួនមានដីសម្រាប់ប្រគល់អោយអតិថិជន តើហេតុអ្វីលោកត្រូវខ្លាចការចោទប្រកាន់ និងត្រូវប្រគល់លុយ៩មុឺនដុល្លារ ដើម្បីបញ្ចប់រឿង។ លោកថា នេះជារឿងធ្វើសុីរបស់បុគ្គលណាមួយ និងជាករណីចាប់ជំរិត ដែលប្រកាសថា មិនអាចទទួលយកបាន។ លោកប្រកាសចាត់វិធានការចំពោះសារព័ត៍មានដែលផ្សាយបំផ្លើសដោយគ្មានសម្ដីបកស្រាយរបស់លោក តែលោកបង្ហាញការកោតសរសើរចំពោះអាជ្ញាដែលបារម្ភខ្លាចរឿងពលរដ្ឋច្រលំទិញដីខ្យល់ ហើយឈានដល់ការសាកសួរដល់ក្រុមហ៑ុនលោក៕

លោក ហង្ស ព្រីន្សយ៉ា បានអះអាងថា ខ្លួនហ៑ានយកក្បាលមកធានា ប្រសិនបើប្រជាពលរដ្ឋណាម្នាក់ទិញចម្ការនៅកន្លែងណាមួយ ពីក្រុមហ៑ុនហង្សម្ចាស់ដី ហើយមិនទទួលបានដី។ លោកថាខ្លួនកំពុងឈូសឆាយដីដែលប្រមូលទិញពីពលរដ្ឋ ដើម្បីដាំជាចម្ការផ្សេងៗ ហើយពុះជាឡូតិ៍ប្រគល់អោយអតិថិជនតាមដំណាក់កាល ដែលបានសន្យា ដោយមិនមែនប្រកាសលក់ដីខ្យល់ដូចការចោទប្រកាន់នោះទេ។ ក្នុងនោះ លោកក៍នឹងមានវិធានការលើបណ្ដាញផ្សព្វផ្សាយមួយចំនួន ដែលផ្សាយបំផ្លើសថាក្រុមហ៑ុនលោកលក់ដីខ្យល់ និងគេចពីការចង់សាកសួរ ទើបមានការចាប់ឃាត់ខ្លួនជាដើម។ លោកថាមន្ត្រីអាជ្ញាធរចាប់ឃាត់ខ្លួនតែក្រុមភ្បាក់ងារអ្នកផ្សព្វផ្សាយលក់២នាក់ក្នុងពេលមានការចោទប្រកាន់ពីព្រះរាជ្ញាខេត្តបាត់ដំបងប៉ុណ្ណោះ ប៉ុន្តែលោកបានទទួលភ្លាម ក៍ចុះទៅកាន់កន្លែងសាកសួរ ហើយដោយសារតែកូនចៅរបស់លោក ប្រមូលយកឯកសារទៅបំភ្លឺទៅបង្ហាញនៅខេត្តបាត់ដំបងមិនទាន់ទើបមានការឃាត់ខ្លួនលោក ដោយមានទាំងអ្នកកាសែត២បីនាក់មកថតផ្សាយផង ក្នុងពេលដែលលោកមិនព្រមប្រគល់៩មុឺនតាមការទាមទារ។ លោកអះអាងថា តើក្រុមហ៑ុនរបស់លោក ដល់ដំណាក់កាលបបរគល់ដី ហើយមិនមានដីចម្ការប្រគល់ជូនអតិថិជនឬនៅ ទើបមកចោទថាលោកលក់ដីខ្យល់ ហើយលោកក៍រឹតតែមិនទទួលយកទៅទៀត នៅពេលដែលលោកទៅបំភ្លឺ ដោយមានទាំងឯកសារច្បាស់លាស់ បែរជាមានការដាក់សំណើរអោយលោកប្រគល់លុយ៩មុឺនដុល្លារ ដែលលោកយល់នេះជាករណីធ្វើសុី និងចាប់ជំរិត ផ្ទុយពីអនុសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី ដែលមានតែស្នើអោយមានការលើកទឹកចិត្តដល់ក្រុមហ៑ុនដែលមកបណ្ដាក់ទុន ដើម្បីជួយជំរុញដល់វិស័យកសិកម្ម និងជួយដល់វិស័យសេដ្ឋកិច្ចជាតិនោះ។

SHARE