ពូកែខ្លាំងខាងលើ គង់ សំបូរ ស៊ុតខាងក្រោម អ៊ីរ៉ង់ បាក់ជន្ទល់

0

នៅទីបំផុត ការប្រកួតអន្តរជាតិ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃអាទិត្យទី១៤ តុលា កីឡាករកម្ពុជា គង់ សំបូរ បានទទួលជ័យជម្នះដូចការគ្រោងទុក បើទោះជាកីឡាករអ៊ីរ៉ង់ ខ្លាំងផ្នែកខាងលើ ហើយមានមាឌធំមាំជាង។ ការប្រកួតត្រូវបានបញ្ចប់ក្នុងទឹកទី៣ បន្ទាប់ពីកីឡាករកម្ពុជា ទាត់សន្ធាប់ជាងក្រោម បណ្ដាលអោយកីឡាករអ៊ីរ៉ង់ ឈឺជើង ហើយសុំឈប់ការប្រកួត។

ការប្រកួតនេះ កីឡាករ គង់ សំបូរ ក្នុងពេលបើកឆាក ត្រូវគេគឃើញកីឡាករ អ៊ីរ៉ង់ Daraei Arman វាយសន្ធាប់យ៉ាងចាស់ដៃ ដោយអ្នកគាំទ្រភាគច្រើន ថែមទាំងប៉ាន់ស្មានថា នេះជាការប្រកួត ដែលកីឡាករកម្ពុជា អាចនឹងពិបាកស៊ីផង ជាពិសេសក្នុងពេលដែលកីឡាករអ៊ីរ៉ង់ មានកណ្ដាប់ដៃពិបាកមើលស្រាល។ យ៉ាងណាមិញ ការប្រកួតទាំងទើបតែឈានដល់ទឹកទី៣ប៉ុណ្ណោះក៏ត្រូវបញ្ចប់ដោយគ្មានការតវ៉ា ដោយសារកីឡាករកម្ពុជា ប្ដូរយុទ្ធសាស្ត្រឈប់ប្រកណ្ដាប់ដៃ ហើយវាយសម្រុកស៊ុតយកៗ ធ្វើអោយកីឡាករអ៊ីរ៉ង់ បាក់ជន្ទល់កណ្ដាលទី ឈានដល់ការសម្រេចចិត្ត បោះបង់ការប្រកួត។ អ្នកគាំទ្រនិយាយថា សម្អាងលើកម្ពស់ និងកណ្ដាប់ដៃល្អ កីឡាករបរទេស មិនងាយអោយកីឡាករកម្ពុជា ដែលមាឌតូចជាងវាយចូលបានស្រួលនោះទេ ប៉ុន្តែបណ្ដាលមកពីកីឡាករបរទេស ច្រើនតែអន់ជើងក្រោម ហើយកីឡាករកម្ពុជា ក៍ច្រើនតែស៊ុតបំបាក់ជន្ទល់ ទើបទទួលជ័យជម្នះដូចករណី គង់ សំបូរ នៅក្នុងពេលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here