ពុទ្ធ សំបូរ ជ្រុះកៅអី៤នាក់ នៅប៉ុស្តិ៍លេខ៥ទាំងសោកស្ដាយ

0

នៅទីបំផុត ការប្រកួតដណ្ដើមកៅអីយ៉ាងក្ដៅគគុក រវាង កីឡាករ លីង ភារម្យ មកពីក្លិបភារម្យគុនខ្មែរ និង កីឡាករ ពុទ្ធ សំបូរ មកពីក្លិបពុទ្ធសេរីវង្ស ដោយកីឡាករ ពុទ្ធ សំបូរ បានក្លាយជាអ្នករបូតកៅអីទាំងគួរអោយសោកស្ដាយ។ កីឡាករ លីង ភារម្យ គឺជាអ្នកដណ្ដើមបានកៅអី៤នាក់ក្នុងជុំទី៣ម្នាក់ទៀតផ្សេង ដែលការប្រកួតនោះ កាន់តែកៀកមែនទែនហើយសម្រាប់ការប្រកួតដណ្ដើមជើងឯក។

ការប្រកួតដែលបានធ្វើឡើងនៅក្នុងការប្រកួតកំពូលជើងឯក TV5 BOXING KNOCK OUT SERIES ( K-Cement) ជ្រើសរើសជើងឯកទម្ងន់៦០គីឡូក្រាម រដូវកាលទី៣ នោះ កីឡាករទាំងពីរសុទ្ធតែប្រឹងរៀងខ្លួន ទើបធ្វើឲ្យអ្នកឈ្នះកាន់តែក្លាយជាកីឡាករត្រូវបានគេសរសើរខ្លាំង។ នេះជាការប្រកួតជម្រុះក្នុងសប្តាហ៍ទី១៤ ដោយតម្រូវអោយអ្នកឈ្នះកន្លងមកទាំង៨នាក់ ចាប់គូគ្នាប្រកួតចាញ់ធ្លាក់ៗដើម្បីជ្រើសយក៤នាក់ទៅកាន់វគ្គបន្ត។ ជំនួបដណ្ដើមកៅអីដ៍ស្វិតស្វាញ កាលពីថ្ងៃសៅរ៍ទី ១៥ កញ្ញា នោះ ស្ទើរតែមិនមានភាគីណាម្នាក់បន្ធូរដៃឲ្យគ្នាតែម្ដង ព្រោះតែមិនចង់បាត់បង់ឱកាស។ កីឡាករ ពុទ្ធ សំបូរ ដែលធ្លាប់ប្រកួតឡើងប្រកួតបានច្រើន បានក្លាយជាអ្នកបរាជ័យក្រោយបញ្ចប់ការប្រកួត៣ទឹក បើទោះជាគេប្រឹងប្រែងឡើងអស់សមត្ថភាពនៅលើសង្វៀន។ កីឡាកររូបនេះ បង្ហាញពីការសោកស្ដាយយ៉ាងខ្លាំង បន្ទាប់ពីខ្លួនត្រូវធ្លាក់ចេញពីការប្រកួត ក្នុងការប្រកួតដណ្ដើមយកកៅអី៤នាក់ បើទោះជាគេប្រឹងប្រែងពេញរយៈពេល៣ទឹកឡើងអស់ពីសមត្ថភាពទៅហើយ។ យ៉ាងណាមិញគេនៅមិនទាន់ដឹងថា កីឡាករដែលឈ្នះការប្រកួត គឺ លីង ភារម្យ នឹងអាចបន្តឈ្នះនៅវគ្គ៤នាក់ ដើម្បីក្លាយជាជើងឯក ឬ អាចក្លាយជាជើងឯករងនៅក្នុងរដូវកាលនេះ ឬយ៉ាងណានោះទេ ក្នុងពេលដែល៣រូបទៀត ដែលបានឡើងក្នុងវគ្គ៤នាក់ដូចគ្នា សុទ្ធតែមានឆន្ទៈ ចង់ធ្វើជាមួយចាស់ពានមិនខុសគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here