សាំង សាលី ទទួលជ័យជំនះលើសង្វៀនប៉ុស្តិ៍លេខ៥

0

ការប្រកួតកីឡាប្រដាល់របស់ សង្វៀនប៉ុស្តី៍លេខ៥បាន ឈានមកដល់ជាថ្មីក្រោមការរៀបចំដាក់គូប្រកួតយ៉ាងស្វិតស្វាញ។ ជាក់ស្តែងគូ ប្រដាល់ដំបូងឃើញថាជាគូ ដែលពោរពេញដោយបទពិសោធន៍មានការយល់ដឹងពីល្បិច ប្រយុទ្ឋរៀងៗខ្លួន។ឯការវាយតប់រយៈពេល៥ ទឹកក៏ឃើញថា មានភាពប្រទាញប្រទុងគ្នាទៅមកមិនធម្មតា។

នេះជាការប្រកួត១កីឡាប្រដាល់ កំពូលជើងឯកសែលកាតឆាំពានដែលបានរៀបចំឡើងកាលពីល្ងាចថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០២០ នាសង្វៀនប៉ុស្តី៍លេខ៥ព្រែកកំពឹសរាជធានីភ្នំពេញ។ ក្នុងនោះបង្គោលក្រហម សាំង សាលី មកពីក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺប្រកួតជាមួយ បង្គោលខៀវ សូដា លីម៉ូ មកពីក្លិប គោព្រៃគុនខ្មែរ។ អ្នកទាំង២នេះ អាចនិយាយបានថា ជាគូប្រយុទ្ឋជោគជាំដោយដានឡើងរេញដូចគ្នា។ម្ល៉ោះហើយទើបម្នាក់ៗ ពេលឡើងប្រកួត សុទ្ឋតែមានការបម្រុងប្រយ័ត្នខ្ពស់ ដើម្បីគេចអោយផុត ការបរាជ័យ។ បើកឆាកប្រយុទ្ឋទឹកទី១ភ្លាម ឃើញថា វាយសន្ឋាប់ដាក់គ្នាតែម្តងមិននៅយូររហូត អ្នករៀបចំការប្រកួតលើកឡើងថាមិនចង់អោយសន្លប់ទេលឿនពេក ព្រោះជាជើងខ្លាំង។ យ៉ាងណា ១គូនេះ នៅតែតតាំងគ្នាទៅមក រយៈពេល៥ទឹកដលគោលដៅតាមការចង់បានរបស់ គណៈកម្មាការ។

យ៉ាងណាកម្លាំងដែលពួកគេមាន និងបទពិសោធន៍កន្លងមក បានប្រើអស់ពីខ្លួនដូចគ្នាហើយប្រដុំប្រសងគ្នា។ លក្ខណៈបច្ចេកទេសកីឡាករ សាំង សាលី មានគោលដៅវាយចូល ភាគីម្ខាងទៀតលើសគេបន្តិច ដែលការដាក់ពិន្ទុអោយសម្រេចថាឈ្នះ ដោយពិន្ទុនាជំនួបលើកទី១នេះ។ ឯអ្នកទស្សនាវិញបានមើលឃើញថា មានតារសាកសម ដែលសាលីឈ្នះ ព្រោះមានតិចនិចលើដៃគូពិតប្រាកដមែន។

LEAVE A REPLY

Please enter your comment!
Please enter your name here