PSG ចង់បាន Eriksen ក្នុងតម្លៃ ១០០លានផោន

0

ដោយ: វង្ស សុសីហា
មហិច្ចតារបស់ក្រុម Paris Saint Germain ពិតជាមិនធម្មតាមែន ក្លិបយក្សបារាំងមួយនេះ កំពងតែត្រៀមនាំយកកម្លាំងបម្រើនៅតំបន់កណ្តាល​បន្ថែមទៀត ដើម្បីពង្រឹងក្លិប។

បើតាមការចុះផ្សយរបស់The Mirror បានឲ្យដឹងថា ក្រុមសេដ្ឋីបារាំង​មិនណយ​ឡើយ បានត្រៀមលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ មកប្រមាញ់​ខ្សែបម្រើមួយរូបរូប​ដែលកំពុងតែទទួលបានភាពល្បីល្បាញខ្លាំង។ ជាក់ស្តែងណាស់ Paris Saint Germain កាន់កញ្ចប់ទឹកន្រាក់ចំនួន ១០០លានផោន ដើម្បីចរចារទិញយក​កីឡា​ករ ដាណឺម៉ាក Christian Eriksen ពីក្រុមមាន់ខ្នាយមាស Tottenham Hotspur ។ Eriksen ជាកីឡាករសំខាន់មួយរូបរបស់ Tottenham ខណៈកីឡា​កររូបនេះ ជាអ្នកនាំលេងដ៍សំខាន់របស់ក្រុមអង់គ្លេសមួយនេះ នាពេលកន្លងមក​នេះ។ មិនតែប៉ុណ្ណោះ ក្រុម Barcelona និង Real Madrid ក៍មានបំណងចង់​បាន Eriksen ផងដែរ ជាបញ្ហាមួយសម្រាប់ក្រុម Paris Saint Germain ដែល​ពិបាកក្នុងការប្រជែងនេះ។

ដូច្នេះហើយ ក្រុម Paris Saint Germain ត្រៀមទឹកប្រាក់រហូតដល់ទៅ ១០០លានផោន ដើម្បីចរចារជាមួយក្រុមមាន់ខ្នាយមាស Tottenham Hotspur ក្នុងការទិញយក Christian Eriksen ៕

LEAVE A REPLY

Please enter your comment!
Please enter your name here