កំពែងខ្មៅ ចង់មានការប្រកួតសកម្មដូចដើម

0

ការប្រកួតជ្រើសរើសជើងឯកលើប៉ុស្តិ៍លេខ5 កាលពីថ្ងៃទី 5 ខែកញ្ញា ឆ្នាំ2020 នេះ កីឡាករ កំពែងខ្មៅ បង្គោលក្រហមបានឈ្នះគូប្រកួតក្នុងទឹកទី5ដោយលទ្ធផលនោះទម្រាំរកឃើញក៏ពិបាកផងដែរ។ ជាមួយនឹងការសារភាពថា ប៉ះពាល់ខ្លាំងព្រោះតែកូវីត១៩ លោកក៏ទទូចអោយមានការផ្គូរផ្គងលោកឡើងរេញអោយបានច្រើនផងដែរ ដើម្បីកុំអោយស្ងាត់។

ការប្រដាល់ជាថ្មីរបស់ប៉ុស្តិ៍លេខ5 បានឈានដល់សប្ដាហ៍ទី2ហើយ ក្នុងការប្រកួតជ្រើសរើសជើងឯកប្រភេទទម្ងន់ 54 Kg។ ការប្រកួតរដូវកាលនេះក្នុងមួសប្ដាហ៍គឺមានតែមួយគូតែប៉ុណ្ណោះ ដោយមានន័យថាក្នុងមួយសប្ដាហ៍គឺធ្លាក់តែមួយរូប និងបានឡើងតែមួយរូបខុសពីការប្រកួតរដូវកាលមុនៗដែលក្នុងមួយសប្ដាហ៍ប្រកួតចំនួន2គូ។

ការប្រកួតនៅសប្ដាហ៍នេះក៏មានភាពទាក់ទាញមិនខុសគ្នាផងដែរបើទោះជាអ្នកគាំទ្រនៅមិនទាន់ត្រូវបានអនុញ្ញាតឱ្យចូលទស្សនាការប្រកួតដោយផ្ទាល់នៅឡើយ។ គូប្រកួតដែលបានបង្ហាញមុខនៅក្នុងថ្ងៃនោះនៅតែប្រកួតអស់ដៃ ជាពិសេសគូប្រកួតគូពិសេសនិងគូឯកតែម្ដង។ ជាក់ស្ដែងការប្រកួតរវៀងកីឡាករ កំពែងខ្មៅ មកពីក្លឹប សមាគមកីឡាប្រដាល់ក្រសួងកសិកម្ម និងកីឡាករ ថា សារុន ដែលជាជើងខ្លាំងមកពីក្លឹប ពុទ្ធសេរីវង្សកីឡាខណ្ឌពោធិ៍សែនជ័យ ដែលជាក្លឹបមួយនៅក្នុងសមាគម កីឡាប្រដាល់កងយោធពលខេមរភូមិន្ទ គឺបង្ហាញយ៉ាងច្បាស់ថាអ្នកទាំងពីរ ថ្វីត្បិតតែឋិតក្នុងស្ថានភាពកូវីដ ដែលមិនមានអ្នកទស្សនាផ្ទាល់លើកទឹកចិត្ត ក៏នៅតែប្រឹងប្រកួតអស់ពីសម្ថភាព។

LEAVE A REPLY

Please enter your comment!
Please enter your name here