Real ទោះគ្មាន Ronaldo នៅតែខ្លាំង

0

ការបាត់បង់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានធ្វើឲ្យគេមើលឃើញថា Real Madrid អាចនឹងធ្លាក់ទម្រង់លេងជាងមុន ជាពិសេសការស៊ុតបញ្ចូលទី ក្រោយពេលបាត់បង់អ្នកពូកែស៊ុតបែបនេះ។

យ៉ាងណាវិញ Real Madrid នៅតែខ្លាំងដដែល ក្រោយការចាកចេញរបស់ Ronaldo ពោលតំបន់ប្រយុទ្ធនៅតែរឹងមាំ ព្រោះថាកីឡាករ Real ភាគច្រើនសុទ្ធសឹងជាកីឡាករដែលពូកែទម្លាយសំណាញ់ទីស្រាប់។ ជាក់ស្តែង​ណាស់ Real Madrid បានបំបាក់ក្រុមខ្លាំងអ៊ីតាលី AC Milan ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលយប់មិញនេះ។ ៣គ្រាប់របស់ Real Madrid រកបានដោយ Karim Benzema នៅនាទីទី២, Gareth Bale នៅនាទីទី៤៥ និង Bojar Mayoral នៅនាទីទី៩០ ខណៈ១គ្រាប់របស់ AC Milan រកបានដោយខ្សែប្រយុទ្ធចំណូលថ្មី Gonzalo Higuain នៅនាទីទី២។ តាមរយៈលទ្ធផលនេះដែរ គឺដូចគ្នាទៅនឹងលទ្ធផលដែល Real Madrid លុត Juventus ដូចគ្នា ដែលមានន័យថា Real ស៊ីក្រុមយក្សនៅអ៊ីតាលីទាំងអស់ មិនចាំបាច់មាន Ronaldo ឡើយ។

ដូច្នេះហើយ ក្រុម Real Madrid នៅតែជាក្រុមខ្លាំងមួយដដែល បើទោះបីជា Ronaldo ចាកចេញក្តី ពោល Real នៅតែជាគីឡូធ្ងន់ក្នុងក្របខណ្ឌ Champion League ដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here